Matt និងមហាមិត្ត Phupha-Mint ជុំគ្នាជាមួយគ្រួសារក្នុងថ្ងៃខួបកំណើតប៉ាខាង Songkran បរិយាកាសពិតជាកក់ក្ដៅមិនធម្មតា! មានរូបភាព
រូបភាពនៃភាពកក់ក្ដៅ Songkran កៀកកើយ Matt Peeranee ចូលរួមជប់លៀងក្នុងថ្ងៃកំណើតលោកប៉ា ចំណែកឯខាង Phupha កៀកកើយ Mint Chalida រួមតុជុំគ្នា
ជាឱកាសមួយដ៏កក់ក្ដៅជួបជុំគ្នាម្ដងទៀត សម្រាប់ថ្ងៃពិសេសគ្រួសារត្រកូល Techanarong ដែលជាក់ស្ដែងបានជួបជុំគ្នាព្រមមុខព្រមមាត់ជប់លៀងថ្ងៃខួបកំណើតលោកប៉ារបស់ Songkran
ដោយជាក់ស្ដែងកំលោះ Songkran បានផុសរូបភាពថ្ងៃពិសេសរបស់លោកប៉ានៅក្នុង IG ជារូបភាពជួបជុំគ្នាទាំងគ្រួសារ មានទាំង Matt Peeranee និងកញ្ញា Mint Chalida ដែលបានចូលរួមជាមួយដែរ
Songkran មានទាំងសរសេរខាងក្រោមរូបភាពនេះថា “រីករាយថ្ងៃខួបកំណើតលោកប៉ាសូមអោយមានសុខភាពរឹងមុំាតកូនតចៅ ចូល និងចេញពី Ford Cambridge ទាំងអស់គ្នាបាទ”
ចំណែកឯខាង Phupha ដែលបានកៀកកើយកញ្ញា Mint មកចូលរួមថ្ងៃពិសេសនេះក៏បានផុសពីលោកប៉ាថា “Happy Birthday bigboss” ខណៈពេលដែលអ្នកនៅក្នុងសិល្បៈហើយនិងហ្វេនៗក៏ចូលមកជូនពរលោកប៉ារួមគ្នាផងដែរ
អត្ថបទដោយ : នីត្តា