លោកតា Paiwong ញញឹមបិតមាត់មិនជិតត្រជាក់ចិត្តរីកមុខរីកមាត់ពេលឃើញ Aff និងចៅស្រី Pimai មកជូនពរថ្ងៃកំណើត! មានវីដេអូ
អូន Pimai ចូលរួមថ្ងៃខួបកំណើតលោកតា Paiwong ជាមួយនិងពូ Phupha និងមីង Mint រូបភាពកក់ក្ដៅណាស់
ត្រជាក់ចិត្តណាស់ក្នុងថ្ងៃល្ងៗរបស់គ្រួសារត្រកូល Kechanarong ព្រោះថាថ្ងៃ (15 វិច្ឆកា) ជាថ្ងៃខួបកំណើតរបស់លោកតា Paiwong មុននេះបានឃើញរូបភាពជួបជុំគ្នាជាមួយកូនៗហើយនិងចៅៗរៀបចំកម្មវិធីតូចតាចជាមួយគ្នាយ៉ាងរីករាយនៅក្នុងផ្ទះ អាចនិយាយបានថាជាតួនាទីរបស់អ្នកគ្រប់គ្នាឃើញហើយមានស្នាមញញឹមភ្លាមៗតែម្ដង ពិព្រោះឆ្នាំនេះមាន Songkran – Matt ព្រមជាមួយនិងគូររបស់ Phupha-Mint មកជុំគ្នាដែរ
ជាក់ស្ដែងនៅថ្ងៃនេះ (16 វិច្ឆកា) មានរួបភាពដ៏គួអោយស្រលាញ់និងកក់ក្ដៅបំផុតធ្វើអោយលោកតា Paiwong ញញឹមបិតមាត់មិនជិតទេព្រោះមានអតិតកូនប្រសារចិត្តបានយ៉ាង Aff Thaksorn ហើយនិងចៅស្រីជាទីស្រលាញ់យ៉ាងអូន Pimai មកជំរាបសួរលោកតាក្នុងថ្ងៃខួបកំណើតដូចគ្នា ក្រៅពីនេះនៅមានពូៗ Phupha និងអ្នកមីង Mint នៅជាមួយផងដែរ អាចនិយាយបានថាជាការជួបគ្នាជុំមុខជុំមាត់ដែលរាប់ឆ្នាំទើបមានបែបនេះម្ដង
អត្ថបទដោយ : នីត្តា