ពីមិត្តភក្ដិក្លាយជាអនាគតសាច់ថ្លៃគ្នា​ តួឯកស្រីនាងMattនិងMint រួមថតរូបជួបជុំគ្រួសារជាមួយគូស្នេហ៍!!

ទំនាក់ទំនងកាន់តែស្អិតរមួតសម្រាប់មិត្តសម្លាញ់តារាទាំងពីរូបគឺតួឯកស្រីនាង Matt Peranee និងតួឯកស្រីនាង Mint Chalida ដែលបានក្លាយជាអនាគតសាច់ថ្ងៃនឹងគ្នាព្រោះតែមានគូស្នេហ៍ជាបងប្អូនក្នុងត្រកូលតែមួយតែម្ដង។

ដោយតារាស្រីនាង Mint មានចំណងស្នេហ៍យូរឆ្នាំជាមួយនឹងទាយាទអ្នកជំនួញលោក Pupaa Tejanarong ទំនាក់ទំនងកាន់តែផ្អែមល្ហែមរង់ចាំតែថ្ងៃរៀបការប៉ុណ្ណោះ។ ចំណែកតារាស្រីនាង Matt ក៏បានសាងស្នេហាជាមួយពោះមួយកូនមួយលោក Songkran Tejanarong ចំណងស្នេហាក៏ល្អមិនស្រកស្រុតផងដែរ។ ថែមថ្មីៗនេះតួឯកស្រីទាំងពីរដួងក៏បានទៅចូលរួមជួបជុំជាមួយក្រុមគ្រួសាររបស់គូស្នេហ៍ខ្លួនក្នុងឱកាសថ្ងៃខួបកំណើតលោកឪពុកលោក Pupa និងលោក Songkran ធ្វើឲអ្នកដែលឃើញរូបនេះហើយលាន់មាត់ថានេះហើយគឺជាអនាគតកូនប្រសារស្រីក្នុងផ្ទះសេដ្ឋីTejanarong។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ