ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា បច្ចុប្បន្ននេះតារាសម្ដែងថៃលោក Kelly Tanapat បានប្រែជីវិតមកនៅលីវវិញ បន្ទាប់ពីលែងលះភរិយាកាលពីដើមឆ្នាំ ហើយក៏ធ្វើឲ្យហ្វេនៗជាច្រើនកំពុងតែចាប់អារម្មណ៍ពីជីវិតឯកជនលោក និងចង់តាមដឹងរឿងរ៉ាវស្នេហាបន្ទាប់របស់លោកផងដែរ។
ជាក់ស្ដែងស្រាប់តែថ្មីៗនេះ នៅថ្ងៃកំណើតគម្រប់អាយុ៥១ឆ្នាំរបស់លោក គ្រប់គ្នាបានឃើញលោកស្និតស្នាលជាមួយនិងនារីម្នាក់ ដែលគេសង្ស័យថាជាគូស្នេហ៍ថ្មីរបស់លោក ហើយក្នុងនោះលោកក៏បានបង្ហោះសារអរគុណទៅកាន់នារីម្នាក់នោះ ដែលបានរៀបចំកម្មវិធីនិងជូននំកំណើតដ៏ស្រស់ស្អាតមកលោកទៀតផង។
យ៉ាងណាមិញជុំវិញរឿងរ៉ាវនេះ មិនទាន់ឃើញតារាប្រុសរូបនេះ បញ្ជាក់ឲ្យបានច្បាស់លាស់នោះទេ នេះគ្រាន់តែជាការសង្ស័យរបស់ហ្វេនៗលោកតែប៉ុនណោះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី