តោះមកស្ដាប់សំលេងអ្នកម្ដាយកូនបីChompoo Arayaច្រៀង ម៉េចបានអត់ចាប់អាជីពនេះ?

ពិរោះទេ? ទឹកដមសម្លេងរបស់តារាសម្ដែងស្រីនិងជាម៉ូដែលល្បីឈ្មោះក្នុងសិល្បៈថៃនាង Chompoo Araya។ ដោយជាទូទៅតារាស្រីនាង Chompoo ចូលចិត្តខាងវិស័យការសម្ដែងនិងចូលចិត្តការតុបតែងកាយស្ទាយថ្មីៗមានហ្វេសិនប្លែកភ្នែកនិងសម្លៀកបំពាក់ទើបចេញរបស់ម៉ាកល្បីៗ ចំណែកការច្រៀងវិញរូបនាងមិនសូវបានបញ្ចេញសមត្ថភាពនោះទេ។

តែដោយការពិតនោះរូបនាងពេលច្រៀងក៏មានទឹកដមសម្លេងពិរោះមិនចាញ់តារាអ្នកចម្រៀងអាជីពនោះឡើយ ថែមពេលច្រៀងបទភាសាបរទេសក៏មានសំនៀងច្បាស់ល្អផងដែរ។ តែរូបនាងក៏មិនបានយកផ្នែកនេះជាអាជីពនោះឡើយ ដោយគ្រាន់តែកាងារសម្ដែង ពិធីការនី និងម៉ូដែលផលិតផលក៏មម៉ាញឹកខ្លាំងហើយ ថែមពេលនេះក៏មានកូនៗត្រូវមើលថែទៀត។ ខាងក្រោមនេះជាវីដេអូចម្រៀងដែលតារាស្រីនាង Chompoo ធ្លាប់ច្រៀងម្ដងសម្រាប់ដាក់ក្នុងរឿងភាគដែលនាងសម្ដែង ហើយក៏ទទួលបានការគាំទ្រខ្លាំងផងដែរ។ តោះមើលវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ