ធ្វើអោយគ្រប់គ្នាចាប់អារម្មណ៍តាមដានជាខ្លាំង សម្រាប់ទំនាក់ទំនងរវាងតារាសម្ដែងប្រុស Boy Pakorn ជាមួយនិងកញ្ញា Faye Pornpawee ដូចជាមានអ្វីនៅក្នុងភ្នក់ភ្លើង ចាប់តាំងពីខាងប្រុសចេញមុខមកទទួលស្គាល់ការពិតដោយត្រង់ៗទៅត្រង់មក ថាខ្លួនកំពុងតែប្រតិបត្តិការណ៍ញ៉ែខាងស្រីរយៈពេល 2-3 ខែហើយ ទើបធ្វើអោយក្រមុំៗជាច្រើននាក់ត្រូវខូចចិត្ត ខណៈដែលអ្នកខ្លះក៏បង្អាប់ថាគូរចាប់ជល់យ៉ាង Pompam Niti ម្ចាស់ថេក #BoyPompam ស្រស់ស្រាយ និងទៅជាយ៉ាងម៉ិចវិញ?
នៅពេលថ្មីៗនេះក្រោយពីទទួលបានការចាប់អារម្មណ៍ខ្លាំងចំពោះរឿងនេះ ហើយត្រូវ IG polyplus_jad_hai ធ្វើរូបភាពបង្អាប់ Pompam ក៏នាំយករូបភាពខាងលើមកផុសក្នុង IG ព្រមទាំងបើកចិត្តនិយាយថា “ម៉ិចៗទៅប្រញាប់លួងខ្លួនឯងសិន cr. @polyplus_jad_hai អោយទាំងមេឃទាំងដើមឈើ តែមែនយើង @lee_thanat @josswayar @natsakdatorn @lukevoyage @pongnawat លួងគេភ្លាមៗ”
រឿងនេះក៏មានទាំងកំលោះៗក្នុងក្រុម ហើយនិងមិត្តភ័ក្ដតារា ចូលមកផ្ដល់ទាំងកំលាំងចិត្តនិងជាន់បន្ថែម ខណៈពេលដែលកំលោះ Boy Pakorn ចូលមក comment ដែរថា “ចាត់ទុកថារឿងរបស់យើងទាំងពីរជាសុបិន្ដចុះ” ធ្វើអោយហ្វេនៗអស់សំណើតជាខ្លាំងតែម្ដង
អត្ថបទដោយ : នីត្តា