Knot-Chompoo ផុសរូបភាពផ្អែមល្ហែមញញឹមប៉ោងថ្ពាល់…Caption ដូចជាបង្កប់ឈ្មោះកូនស្រី!! មានរូបភាព

ប្រមូលទាំងគ្រួសារទៅដើរលេងនៅក្រៅប្រទេស Chompoo Araya និងស្វាមីរូបសង្ហសា Knot Wisarut មានរូបថតស្អាតៗផុសផ្ញើរអ្នកគាំទ្រតាមបណ្ដាញសង្គមជាបន្ដបន្ទាប់ រូបទេសភាពស្អាតៗក្រោមព្រិលធ្លាក់ ពេលអ្នកគាំទ្របានឃើញហើយដូចជាកំពុងនៅក្នុងហេតុការណ៍និងដែរ

ជាពិសេសកូនៗទាំងពីរ Shayfa-Phayu ដែលមើលទៅដូចជារីករាយឥតឧបមា រត់លេងយ៉ាងមានក្ដីសុខ ហើយបានឃើញរូបភាពផ្អែមល្ហែមរបស់ Chompoo-Knot ក៏មានអោយមើលផងដែរ ជាមួយរូបភាពគូរថ្ពាល់ទល់ថ្ពាល់ ដែលទាំងពីរនាក់បានផុសនៅក្នុង IG

After Footer (Active) - damrei Mr1 Zone2

ប៉ុន្ដែនៅខាងក្រោមរូបភាពផ្អែមល្ហែម អ្នកគាំទ្រក៏បានចាប់អារម្មណ៍ចំពោះឃ្លារបស់ប៉ាៗ ដែលគ្រប់គ្នាដល់ថ្នាក់គាំងថាប៉ាៗធ្វើសញ្ញាអាថ៌កំបាំងអ្វីមែនទេ ជាមួយនិងរូប emoji ដែលមានទាំងរូបរន្ទះ រូបខ្យល់ ហើយនិងរូបព្រិល ឬមួយជាឈ្មោះកូនស្រីពៅម្នាក់ទៀតទេដឹង “snow” មែនទេ មិនប៉ុន្មានខែទៀតទេនិងបានដឹងទាំងអស់គ្នាចា ទ្រាំតែបន្ទិចទៀតទេ

អត្ថបទដោយ : នីត្តា