Aum – Pok កៀកកើយគ្នាបណ្ដែតកន្ទោងផ្អែមល្ហែមយ៉ាងមានក្ដីសុខជួបជុំជាមួយគ្រួសារខាងប្រុស! មានរូបភាព

ផ្អែមល្ហែមណាស់ Aum Patcharapa កៀកកើយម្ចាស់ចិត្តហៃសូ Pok បណ្ដែតកន្ទោងជុំជាមួយគ្រួសសារខាងប្រុស ជារូបភាពដែលគួអោយស្រលាញ់និងល្អចំពោះចិត្ត

ជារូបភាពដែរល្អចំពោះភ្នែកចំពោះចិត្ត នៅពេលតារាសម្ដែងស្រីរូបស្រស់យ៉ាង Aum បានមកប្រើពេលវេលាល្អៗជាមួយនិងម្ចាស់ចិត្តយ៉ាងហៃសូ Pok កៀកកើយគ្នាបណ្ដែតកន្ទោងរួមគ្នា ដោយទាំងគូរជ្រើសរើសយកទីតាំងនៅស្រះហែលទឹករបស់ហៃសូ Pok និងឯង

After Footer (Active) - damrei Mr1 Zone2

ក្រៅពីរូបភាពគូរស្វីតៗរបស់ Aum-Pok ហើយ រូបភាពដែលល្អចំពោះចិត្តនោះគឺការដែលបានជួបជុំជាមួយនិងគ្រួសារខាងប្រុសដោយមានលោកប៉ាអ្នកម៉ាក់របស់ហៃសូ Pok និងប្អូនប្រុសតែម្នាក់យ៉ាងហៃសូ Pranai ម្នាក់ទៀត

ហើយនៅបានឃើញភាពគួអោយស្រលាញ់របស់អនាគតកូនប្រសារស្រីស្អាតដែលមើលថែយកចិត្តទុកដាក់លោកប៉ាអ្នកម៉ាក់ម្ចាស់ចិត្តបានយ៉ាងល្អទៀតផង អាចនិយាយបានថាជាពេលវេលាមួយដ៏សែនកក់ក្ដៅនិងរីករាយខ្លាំងណាស់ គ្រប់គ្នាដែលបានឃើញរូបភាពនេះហើយមានអារម្មណ៍ភ្លាមថាចង់ឃើញថ្ងៃមង្គលរបស់អ្នកទាំងពីរឆាប់ៗនេះមែនទែន

អត្ថបទដោយ ​​: នីត្តា