Sririta ចាំកូនប្រុសតែងខ្លួនក្នុងសម្លៀកបំពាក់ជាឈុតថៃត្រៀមខ្លួននិងទៅបណ្ដែតកន្ទោងឃើញហើយពិតជាគួអោយខ្នាញ់ណាស់មួយភ្លេតស្មានតែជាកុមារពេទ! មានរូបភាព
ក្លាយទៅជាសំណព្វចិត្តរបស់បងៗមីងៗអ្នកស្រលាញ់រួចរាល់ហើយ សម្រាប់អូន Kawin កូនប្រុសរបស់ Sririta Jensen និងលោកប៉ា Korn Narongdej មិនថាមានរូបភាពឬជាវីដេអូប៉ុន្មានវីដេអូក៏នៅតែអាចបង្កើតស្នាមញញឹមអោយហ្វេន២ជានិច្ច
ជាក់ស្ដែង Sririta ក៏បានផុសរូបភាពរបស់អូន Kawin ដែលត្រូវបានអ្នកម៉ាក់ចាប់តែងខ្លួនដោយការស្លៀកឈុតថៃត្រៀមខ្លួនទៅបណ្ដែតកន្ទោង ប៉ុន្ដែមិនទាន់តែងខ្លួនហើយផង កំលោះតូចក៏ចេញមកទាំងអារម្មណ៍ល្អ និងស្ទើរតែមិនចង់ពាក់អាវទៅហើយ “Kawin ត្រៀមខ្លួនទៅបណ្ដែតកន្ទោងបាទ មកនេះប្រាប់អោយខ្ញុំមកពាក់អាវអោយរួចរាល់សិនបាទ ប៉ុន្ដែខ្ញុំចង់បង្ហាញក្បាលពោះបាទ”
រឿងនេះក្រៅពីទទួលបានចំនួនអ្នកឡាយច្រើនពេញទឹកពេញដីហើយ គ្រប់គ្នានៅមានប្រាប់ទៀតថាកំលោះតូចក្នុងស្ទាយនេះពិតជាគួអោយខ្នាញ់គួអោយស្រលាញ់បំផុតហើយចា
អត្ថបទដោយ : នីត្តា