ច្រលំឬក៏បន្លំ! Bow Maylada សារភាពត្រង់ៗថាច្រលំហៅឈ្មោះ Alex ជាប់រហូតបែបនេះក៏ព្រោះតែនៅក្នុងខួរក្បាលមានតែ….! មានវីដេអូ

ឡើងធ្វើអោយអ្នកគាំទ្រអៀនទៅតាមដែល សម្រាប់តារាសម្ដែងកំលោះ Alek Theeradej ដែលចេញមកព្រមទទួលថាតាមញ៉ែហើយនិងកំពុតទាក់ទងគ្នាជាមួយនិងតារាសម្ដែងស្រី Bow Maylada ពិតមែន ក្រោយពីមានពត៌មានថាលួចញ៉ែគ្នាមកមួយរយៈធំហើយ ថែមទាំងមានទប់អារម្មណ៍មិនជាប់អៀនខ្លាំងណាស់នៅពេលត្រូវគេសួរដល់ខាងស្រីហើយប្រាប់ថា គាត់គួអោយស្រលាញ់ដល់ថ្នាក់ខ្ញុំលែងចង់នៅទំនេរហើយ

ជាក់ស្ដែង (18 វិច្ឆកា 2021) កញ្ញា Bow ក៏បានចេញមកផ្ដល់បទសម្ភាសន៍ក្រោយពី Alek ព្រមចេញមកសារភាពថាកំពុងមើលចិត្តគ្នានិយាយគ្នាថា ក៏ដូចតាមអ្វីដែលបងគាត់និយាយនិងហើយចាថាយើងទៅមុខសន្សឹមៗធ្វើការស្វែងយល់ពីគ្នា ទៅចូលរួមកម្មវិធីមកវិញក៏មើលថែបានល្អ ស្និតស្នាលចុះសម្រុងគ្នាបានងាយ សួរថាតើគាត់ត្រូវនិងគោលដៅដែរឬអត់ កញ្ញា Bow ក៏កើតអាការៈគាំងមួយសន្លុះ ហើយក៏ឆ្លើយមកគួអោយស្រលាញ់

After Footer (Active) - damrei Mr1 Zone2

ចំណែកឯរឿងដែល Alek ប្រាប់ថាលែងចង់នៅទំនេរហើយ ហើយខាង Bow តើចង់នៅទំនេរបន្ដទៀតដែរទេ សាម៉ីខ្លួនក៏ឆ្លើយតបវិញថាស្រេចតែបងគាត់គិតទេ ក៏ចាំមើលសិនទៅមុខសន្សឹមៗទៅ ប្រសិនបើគាត់ត្រៀមរួចរាល់ក៏ដើរទៅមុខជាមួយគ្នា មិនចង់អោយនរណាខកចិត្តច្រើនជាងនេះ ចង់ទៅសន្សឹមៗមើលគ្នាទៅវិញទៅមកអោយច្រើនជាងនេះ

ក្រៅពីនេះ កញ្ញា Bow នៅបាននិយាយប្រាប់ដល់រឿងរ៉ាវដែលរបូតមាត់ហៅឈ្មោះ James Jirayu ពេលសម្ភសន៍ជាមួយគ្នាថាជា Alex កញ្ញា Bow  ក៏ព្រមទទួលត្រង់ៗថាព្រោះចិត្តខ្ញុំមានតែគាត់ អាចនិយាយបានថាជាចម្លើយដែលធ្វើអោយហ្វេនៗបេះដូងហោះហើរមិននៅនិងខ្លួនតែម្ដង

អត្ថបទដោយ : នីត្តា