ម្នាក់នេះហើយអនាគតកូនប្រសារម៉ែ! តារាប្រុសលោក Punjan នាំគូស្នេហ៍ទៅជួបអ្នកម្ដាយហើយ!!

នាំទៅជួបម្ដាយហើយ! តារាសម្ដែងប្រុសក្នុងរឿងភាគថៃជាច្រើនរឿងលោក Punjan Prama ថ្មីៗនេះបានបង្ហោះកម្រងរូបភាពក្នុងថ្ងៃឈប់សម្រាកដ៏រីករាយជាមួយគូស្នេហ៍និងអ្នកម្ដាយជាទីស្រលាញ់។

ដោយរូបលោកនាពេលកន្លងមកនេះធ្លាប់បានប្រកាសពីចំណងស្នេហារបស់ខ្លួនរួចមកហើយជាមួយនឹងម៉ូដែលស្រីជនជាតិជប៉ុននាង Mishima Risa។ តែពេលនេះអ្នកគាំទ្ររឹតជូនពរគូរបស់អ្នកទាំងពីរឲស្រលាញ់គ្នាដល់ថ្ងៃរៀបការថែមទៀត ក្រោយខាងលោក​ Punjan បាននាំគូស្នេហ៍មកជួបម្ដាយហើយ។ ដោយអ្នកគាំទ្រខ្លះបានមក Comment លេងក្រោមរូបភាពថា យកមកឲម្ដាយឃើញបែបនេះម្នាក់នេះពិតជាអនាគតកូនប្រសារម៉ែហើយ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ