ព្រោះតែហេតុផលនេះ ទើបកំពូលតារាស្រីទាំងពីររូបនេះ ធ្លាប់មានបញ្ហាដល់ថ្នាក់មើលមុខគ្នាមិនចំ?

មហាជនជាច្រើនច្បាស់ជាបានដឹងរួចមកហើយពីភាពលេចធ្លោរ និងមានឈ្មោះជាកំពូលតារាស្រីរបស់តារាស្រីជើងចាស់ Aum Patchrapa ដែលនាងបានចូលប្រឡូកក្នុងវិស័យសិល្បៈថៃអស់រយៈពេល ២០ឆ្នាំជាងមកហើយមកដល់សព្វថ្ងៃនេះ។

ក្រោយមកក៏លេចមានប្រជាប្រិយភាពរបស់តារាស្រី Chompoo Araya ដែលជាសិស្សប្អូនដ៏មានទេពកោសល្យក្នុងការសម្តែង ហើយរូបសម្រស់ក៏ស្រស់ស្អាតមិនចាញ់តារាស្រីរៀមច្បងនោះដែរ ហើយមហាជនជាច្រើនក៏ធ្លាប់បានដឹងដែរថា តារាស្រី Chompoo ដែលជាសិស្សប្អូនជំនាន់ក្រោយតែងតែគោរពស្រឡាញ់ដល់តារាស្រីរៀមច្បង Aum និងហៅគាត់ថាបង Aum ជានិច្ច។

After Footer (Active) - damrei Mr1 Zone2

ប៉ុន្តែកាលពីប្រហែល ១០ឆ្នាំមុន មានផ្ទុះរឿងអាស្រូវយ៉ាងខ្លាំងពីតារាស្រីទាំងពីររូបនេះ ថាដល់ថ្នាក់មើលមុខគ្នាមិនចំ សម្រាប់មូលហេតុត្រូវបានមហាជនសង្ស័យថា បន្ទាប់ពីតារាស្រី Chompoo បានកសាងនូវភាពល្បីល្បាញរបស់ខ្លួន និងបានឈានចូលជាកំពូលតារាស្រីជួរមុខទន្ទឹមនឹងរៀមច្បង Aum​ នោះ តារាស្រី Chompoo ក៏បានផ្លាស់ប្តូរអត្តចរិកក៏ដូចជាពាក្យបងដែលខ្លួនធ្លាប់បានហៅរៀមច្បង Aum ទៅជាហៅត្រឹមឈ្មោះវិញ។

នេះហើយគឺជាមូលហេតុនៃការផ្ទុះរឿងអាស្រូវរបស់កំពូលតារាស្រីទាំងពីររូបនេះកាលពីឆ្នាំ ២០១២ កន្លងមក បើទោះបីជាក្រោយមកពួកគេនៅមានចូលរួមកម្មវិធីជាមួយគ្នាជាច្រើនក៏ដោយ ក៏មហាជននៅតែគិតថាអ្នកទាំងពីរគឺគ្រាន់តែបង្ហាញថាគ្នានបញ្ហាអ្វីនៅចំពោះមុខទស្សនិកជនតែប៉ុណ្ណោះ៕