តារាស្រីទាំង ៤រូប ដែលធ្លាប់ត្រូវបានមហាជនសង្ស័យថាមានទំនាក់ទំនងស្និតស្នាលខ្លាំងជាមួយនឹងតារាប្រុសរូបសង្ហាម្នាក់នេះ!
តារាប្រុស Boy Pakorn គឺជាតារាប្រុសដែលរូបសម្រស់ស្រស់សង្ហា និងមានទេពកោសល្យខ្ពស់ក្នុងការសម្តែងរឿង ហើយរឿងនីមួយៗដែលលោកសម្តែងគឺសុទ្ធតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង មិនថាហ្វេនក្នុងស្រុករឺក្រៅស្រុកនោះទេ។
បើនិយាយពីពាក្យចចាមអារាមពីតារាប្រុសរូបសង្ហាម្នាក់នេះជាមួយនឹងតារាស្រី គឺមានច្រើននាក់គ្រាន់បើ ខាងក្រោមនេះគឺជាតារាស្រីប៉ុន្មានរូបដែលធ្លាប់ត្រូវបានមហាជនសង្ស័យថាមានទំនាក់ទំនងស្នេហាជាមួយនឹងតារាប្រុស Boy Pakorn។
១ Margie Rasi
នៅពេលដែលអ្នកទាំងពីរបានចាប់ដៃគូសម្តែងរួមគ្នានៅក្នុងរឿងភាគថៃមួយ មហាជនបានមានការចាប់អារម្មណ៍ចំពោះទំនាក់ទំនងរបស់អ្នកទាំងពីរគឺសាកសមជាគូស្នេហ៍ខ្លាំងណាស់ តែក្រោយមកការពិតបានបង្ហាញថាអ្នកទាំងពីរគឺគ្រាន់តែជាមិត្តរួមការងារតែប៉ុណ្ណោះ។
២ Toey Jarinporn
ដោយសារតែមហាជនឃើញទំនាក់ទំនងរបស់អ្នកទាំងពីរហាក់មានភាពស្និតស្នាលនឹងគ្នាខ្លាំងលើសពីមិត្តរួមអាជីព ទើបធ្វើអោយមហាជនជាច្រើនគិតថាអ្នកទាំងពីរកំពុងតែទាក់ទងគ្នា ប៉ុន្តែអ្វីដែលធ្វើអោយមហាជនភ្ញាក់ផ្អើរនោះគឺស្របពេលដែលមានការសង្ស័យ តារាស្រី Toey បែរជាបែកធ្លាយទំនាក់ទំនងស្នេហាជាមួយតារាប្រុស Alex Teeradetch ទៅវិញ។
៣ Chippy Sirin
ព្រោះតែឃើញអ្នកទាំងពីរហាក់មានទំនាក់ទំនងស្និតស្នាលនឹងគ្នាខ្លាំង ដល់ថ្នាក់មហាជនគិតថាអ្នកទាំងពីរច្បាស់ជាកំពុងតែមានទំនាក់ទំនងស្នេហាជាមួយគ្នាច្បាស់ណាស់ ព្រោះតែមានរូបភាពរួមគ្នាជាច្រើនដែលបង្ហាញពីភាពស្និតស្នាលរបស់អ្នកទាំងពីរដែលមើលទៅហាក់លើសពីមិត្តរួមការងារ ប៉ុន្តែចុងក្រោយទំនាក់ទំនងនេះគឺត្រឹមតែជាមិត្តរួមអាជីពតែប៉ុណ្ណោះ។
៤ Diana Flipo
ថ្មីៗនេះមហាជនជាច្រើនបានផ្តោតការសង្ស័យមកលើទំនាក់ទំនងរបស់តារាប្រុសរូបសង្ហា Boy ជាមួយនឹងតារាស្រីវ័យក្មេង Diana Flipo វិញម្តង ព្រោះតែមើលទៅអ្នកទាំងពីរបានបង្ហាញភាពស្និតស្នាលនឹងគ្នាខ្លាំង រឺឯតារាប្រុស Boy ក៏បានបង្ហើបប្រាប់ថាលោកពេញចិត្តនឹងតារាស្រីដែលជាសិស្សប្អូនរូបនេះ ប៉ុន្តែតារាស្រី Diana Flipo បានចេញមុខមកបកស្រាយថាអ្នកទាំងពីរមិនមានអ្វីលើសពីមិត្តរួមអាជីពនោះទេ ហើយនាងក៏មិនបានគិតអ្វីលើសរៀមច្បងដែរ៕