ឃើញសម្ដែងតែជាតួភេទទី៣យូរកុំច្រលំ​ ការពិតតារាប្រុសរូបនេះមានកូនស្រីធំប៉ុណ្ណាណីហើយ!!

កុំច្រលំឲសោះនេះគ្រាន់តែជាការសម្ដែងទេ តារាសម្ដែងប្រុសជើងចាស់តួអង្គកំប្លុកកំប្លែងតួសម្ដែងភេទទីបីក្នុងរឿងភាគថៃជាច្រើនរឿងលោក Kirk Schiller តាមពិតនៅជីវិតក្រៅឆាកសម្ដែងមិនមែនភេទទីបីឬធ្វើឬកពារទន់ភ្លន់ដូចក្នុងរឿងនោះឡើយ ថែមលោកក៏មានកូនៗធំពេញវ័យអស់ហើយផងដែរ។

ដោយនៅក្នុងរឿងភាគដែលរូបលោកសម្ដែងលោក Kirk ឹតែងត្រូវបានអ្នកដឹកនាំរឿងឲលេងជាតួភេទទីបីព្រោះរូបលោកសម្ដែងសមទាំងទឹកដមសម្លេងនិងកាយវិការថែមរូបលោកលេងបែបនេះច្រើនរឿងរហូតដល់មានអ្នកទស្សនាគិតថារូបលោកបែបនេះមែនទែន។ តែការពិតជីវិតក្រៅឆាកវិញនោះគឺមិនមែនទេនេះគ្រាន់តែជាអាជីពការសម្ដែងរបស់លោកប៉ុណ្ណោះ ដោយរូបនាងក៏មានរៀបការជាមួយភរិយាច្រើនឆ្នាំហើយពេលនេះមានកូនស្រីបីនាក់​។ ដោយកូនស្រីច្បងរបស់លោកក៏បានធំពេញវ័យ១៨ឆ្នាំកំពុងតែដើរតាមគន្លងសិល្បៈរបស់ឪពុកប្រឡូកចូលក្នុងវិស័យចម្រៀងហើយ ចំណែកលោក Kirk វិញក៏បានចាប់អាជីពមួយទៀតជាថៅកែហាងកាត់សក់ដ៏ល្បីមួយផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ