មិននឹកស្មានថាព្រោះតែចង់បានកូនស្រី តារាស្រី Chompoo Araya ខិតខំរកវិធីសាស្ត្រទាំងតាមបែបវិទ្យាសាស្ត្រ និងតាមវិធីសាស្រ្តបែបបុរាណ!
មហាជនជាច្រើនច្បាស់ជាបានដឹងលឺរួចមកហើយពីដំណឹងល្អរបស់តារាស្រី Chompoo Araya កន្លងទៅអំពីការដែលនាងនិងគ្រួសារកំពុងតែរង់ចាំទទួលបុត្រីមួយរូបទៀត។
សម្រាប់ជីវិតគ្រួសាររបស់តារាស្រីរូបនេះ គឺកំពុងតែរស់នៅយ៉ាងសោយសុខជាមួយគ្រួសារដ៏កក់ក្តៅ ហើយទ្រព្យសម្បត្តិក៏មានច្រើនសន្ធឹកសន្ធាប់ផងដែរ ប៉ុន្តែកន្លងទៅនាងធ្លាប់បានធ្វើរឿងជាច្រើនបែបនេះព្រោះតែដើម្បីសម្រេចបំណងប្រាថ្នារបស់គ្រួសារដែលចង់បានកូនស្រីថែមមួយរូបទៀត។
កំពូលតារាស្រី Chompoo Araya បានបង្ហើបប្រាប់នៅក្នុងសន្និសិតកាសែតមួយអំពីបំណងនិងការរិះរកវិធីសាស្រ្តដើម្បីទទួលបានកូនស្រីថែមមួយរូបទៀត។ នាងបានបន្តថានាងនិងគ្រួសារបានខិតខំរកមធ្យោបាយ និងសាកល្បងទាំងតាមបែបវិធីសាស្រ្តបុរាណ និងវិទ្យាសាស្ត្រតាមបែបទំនើប ថែមទាំងធ្វើការបន់ស្រន់ថែមទៀតផង ដើម្បីសម្រេចតាមបំណងប្រាថ្នារបស់គ្រួសារក្នុងការមានកូនស្រីមួយរូប ហើយក៏ជាកូនចុងក្រោយសម្រាប់អ្នកនាងនិងគ្រួសារផងដែរ៕