តារាប្រុសសង្ហា Alex Teeradetch បង្ហើបប្រាប់ថាកំពុងតែចាប់ផ្តើមទំនាក់ទំនងជាមួយនឹងតារាស្រីស្រស់ស្អាត Bow Maylada!

កាលពីពេលកន្លងទៅនេះ មហាជនជាច្រើនច្បាស់ជាបានដឹងហើយថា តារាប្រុសរូបសង្ហា Alex គឺជាអតីតគូស្នេហ៍របស់តារាស្រីរាងតូច Toey Jarinporn ស្នេហារបស់អ្នកទាំងពីរបានធ្វើអោយមហាជនគិតថា ពួកគេអាចឈានដល់ផ្លូវសាងគ្រួសាររួមគ្នា ក៏ប៉ុន្តែចំណងស្នេហ៍នេះគឺមិនបានយូរអង្វែងនោះទេ ពួកគេក៏បានចែកផ្លូវគ្នាបន្សល់ងារត្រឹមជាអ្នករួមអាជីពប៉ុណ្ណោះ។

បើងាកមកមើលពីបច្ចុប្បន្នកាលរបស់តារាប្រុស Alex វិញ លោកបានបង្ហើបនៅក្នុងបទសម្ភាសន៍មួយទាក់ទងទៅនឹងការសង្ស័យទំនាក់ទំនងរបស់លោកជាមួយនឹងតារាស្រីមួយរូបទៀត គឺនាង​ Bow Maylada ហើយលោកក៏បានសារភាពថាអ្នកទាំងពីរគឺកំពុងតែចាប់ផ្តើមមើលចិត្តគ្នា ហើយនេះគឺជាការពិតប៉ុន្តែនៅមិនទាន់អាចប្រកាសជាសារធារណៈនោះទេ ព្រោះអ្នកទាំងពីរនៅរង់ចាំពេលវេលាជាក់លាក់មួយសិនទើបបង្ហាញជូនដល់មហាជនជាសារធារណៈពីទំនាក់ទំនងនេះ៕

After Footer (Active) - damrei Mr1 Zone2