មើលតារាច្រូតស្រូវ! C-Amy ពីរនាក់ប្ដីប្រពន្ធជាប់ចិត្តនិងជីវិតអ្នកស្រែចំការ…លើកនេះនាំគ្នាចុះច្រូតស្រូវក្នុងស្រែដោយខ្លួនឯង! មានវីដេអូ

អាចនិយាយបានថាជាគូរស្វាមិភរិយមួយគូរទៀតដែលជាប់ចិត្តក្នុងការប្រើជីវិតបែបអ្នកស្រែៗ មានធម្មជាតិពទ្ធ័ជុំជិតខ្លួនអស់ទៅហើយ សម្រាប់គូររបស់ C-Siwat Chotichaicharin និងភរិយា Amy Klin Prathum ដោយមុននេះក៏បានទៅរុករើចំការរបស់អតិតតារាប្រុស Namrapiphat រួចមកហើយ

ជាក់ស្ដែងនៅពេលថ្មីៗនេះ Amy បានបង្ហាញរូបភាពខណៈពេលនៅក្នុងស្រែ មានដើមស្រូវដ៏ស្រស់ស្អាតត្រជាក់ភ្នែកគាប់ចិត្ត ព្រមទាំងអមជាមួយនិងឃ្លាទៀតថា “ថ្ងៃនេះខ្ញុំម្ចាស់មក​ច្រូត​ស្រូវ​នៅ​វាល​ស្រែ​ចម្ការ​ខូង សំវ៉ា……អាចតាមដានជាមួយគ្នាបាននៅ Now Ucmi ឆាប់ៗនេះ…. #Now Ucmi #វាល​ស្រែ​ចម្ការ​ខូង សំវ៉ា  #កសិករបាងកក #ពន្លឺថ្ងៃល្អ #ល្អដែលមិនស្លាប់កណ្ដាល់វាលស្រែចាៗៗៗ#comingsoon”

After Footer (Active) - damrei Mr1 Zone2

ក្រោយមកសាម៉ុខ្លួនបានផុសរូបភាពគូរជាមួយនិងស្វាមី C-Siwat ដោយពោរពេញទៅដោយស្នាមញញឹមនិងក្ដីសុខ “ភាពធម្មតា ដែលមិនធម្មតា #ចែករំលែកភាពស្រស់ស្រាយនាថ្ងៃច័ន្ទ #Now Ucmi”

ដោយខាង C-Siwat ក៏បានបង្ហាញរូបភាពរបស់ខ្លួនឯងដែលកំពុងច្រូតស្រូវយ៉ាងយកចិត្តទុកដាល់ ហើយនៅមានសរសេរជាឃ្លាទៀតថា “មួយថ្ងៃទៀត ជាមួយនិងការវិលត្រលប់ក្លាយជាកសិករម្ដងទៀត កាន់តែយល់និងដឹងគុណដល់ប្រជាកសិករថែមទៀត ថាហត់នឿយកម្រិតណាទំរាំបានស្រូវមួយគួៗ ដាំខ្លួនឯង ច្រូតខ្លួនឯង ហើយញុំាខ្លួនឯងទៀត #ស្រូវអ្នកស្រែបាងកក តាមដានបាននៅ #Now Ucmi ឆាប់ៗនេះណាចា #Emmy Klint Pathum #Ce Siwat #ស្រូវអ្នកស្រែបាងកក”

អត្ថបទដោយ : នីត្តា