ប្រិយមិត្តជាច្រើនប្រាកដជ្រាបហើយថា កាលពីពេលកន្លងទៅនេះ លោក អាចារ្យធំ ដែលជាអ្នកស្រលាញ់ស្នេហាវិស័យសិល្បៈបុរាណ ហើយកន្លងមកលោកក៏ធ្លាប់បានចេញមុខរិះគន់ទៅលើលោក ជី ដេវីត លើបទចម្រៀងរបស់លោកមួយចំនួនផងដែរ។
ដោយឡែកស្រាប់តែថ្មីៗនេះ ហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល ក្រោយពេលឃើញលោក អាចារ្យធំ បានដូចប្រូហ្វាល់ដាក់រូបលោក ជី ដេវីត និងពោលពាក្យសរសើរយ៉ាងដូច្នេះថា៖
«អស្ចារ្យណាស់លោកប្អូន»
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើប និងមិននឹកស្មានថាស្នាដៃបទចម្រៀងថ្មីរបស់កញ្ញា ទេព បូព្រឹក្ស ដែលមានចំណងជើងថា Top of the Lady ទទួលបានការកោតសរសើរពីលោក អាចារ្យធំ បែបនេះនោះទេ៕
តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី