ឃើញនឹងភ្នែកស្រស់ៗបែបនេះអ្នកណាមិនតក់ស្លុត តារាស្រីអាយដលស៊ិចស៊ីស្រស់ស្អាតនាង Air Phanthila ថ្មីៗនេះបានជួបហេតុការណ៍ចោរវាយកញ្ចក់ឡានលួចយកអីវ៉ាន់ ថែមយកនៅនឹងមុខនាងតែម្ដងធ្វើឲមានការស្រែកផ្អើលឆោរឡោ។
ដោយតារាស្រីនាង Air បានជួបហេតុការណ៍ចោរវាយកញ្ចក់ឡានលួចយករបស់នៅគឺនៅកន្លែងចតឡានរបស់ហាងមួយកន្លែងនៅប្រទេសអាមេរិក ព្រោះរូបនាងបានទៅដើរកំសាន្ដនៅសហរដ្ឋអាមេរិកមកមួយរយះហើយ។ រូបនាងបានប្រាប់ថាពេលចតឡានរួចរូបនាងក៏ដើរចេញមកត្រឹមតែពីរនាទីក៏មានមនុស្សមកវាយកញ្ចក់ឡាននាង នាងខំស្រែកហៅឲបុគ្គលិកហាងជួយដែរតែទម្រាំមកដល់ចោរក៏បានយករបស់ដែលនាងទុកក្នុងឡានបាត់ទៅហើយថែមឡាននាងក៏បែកខ្ទេចខ្ទី ក្រោយកើតហេតុប៉ូលីសក៏បានមកសួរនាំនិងធ្វើពាក្យបណ្ដឹងរួចរាល់ហើយ ហើយនេះក៏ក្លាយជាបទពិសោធន៍នៅក្រៅប្រទេសរបស់នាងក្នុងថ្ងៃដើរកំសាន្ដ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ