អូហូមើលមិនចង់ស្គាល់! Taew ស្ទាយតែងខ្លួនថ្មី…ផ្សារភ្នែកខ្លាំងណាស់សូម្បីតែហៃសូ Pranai ក៏ទៅ comment ជារូប…!! មានរូបភាព

ធ្វើអោយគ្រប់គ្នាលាន់មាត់វ៉ាវពេញទាំងបណ្ដាញសង្គម នៅពេលតារាសម្ដែងស្រីលំដាប់តួឯកយ៉ាងកញ្ញា Taew Nataporn អ្នកស្រលាញ់ខាងការរាំនិងការហាត់ប្រាណជាផ្នែកមួយក្នុងជីវិតនិងចិត្តគំនិត ប្រែក្លាយថតម៉ូតក្នុងស្ទាយស្ទាវបំផុតនិងឡូយបំផុត

ជាក់ស្ដែង Taew Nataporn បានផុសរូបភាពខ្លូនក្នុងស្ទាយតែងខ្លួនថ្មី ដែលមិនសូវជាបានឃើញនាងតែងពីមុនប៉ុន្មាននោះទេ ជាមួយនិងស្ទាយនារីទាក់ទាញ ស្ទាយម៉ូតសក់បែបរញ៉េរញ៉ៃប៉ោងៗ ថែមទាំងរួមផ្សំនិងឥរិយាបថបែបស៊ិចស៊ីទាក់ទាញបំផុត

After Footer (Active) - damrei Mr1 Zone2

ធ្វើអោយម្ចាស់ចិត្តរូបសង្ហាយ៉ាងហៃសូ Pranai Phornprapha ឃើញហើយត្រូវប្រញាប់ចូលខ្លួនទៅ comment ផ្ញើររូបបេះដូងតែម្ដង ក្នុងខណៈពេលដេលមិត្តភ័ក្ដក្នុងសិល្បៈនិងអ្នកគាំទ្រសុទ្ធតែចូលទៅសរសើរពីស្ទាយតែងខ្លួនរបស់នាងហើយនៅមានប្រាប់ទៀតថាស្រស់ស្អាតបែបទាក់ទាញខ្លាំងណាស់

អត្ថបទដោយ : នីត្តា