ក្តៅៗ កំពូលតារាស្រី Park Shin Hye ប្រកាសថានឹងចូលរោងការក្នុងពេលឆាប់ៗនេះ និងត្រៀមខ្លួនធ្វើជាម្តាយគេថែមទៀត!
កំពូលតារាស្រីកូរ៉េ Park Shin Hye ដែលជាតារាសម្តែងដ៏មានឈ្មោះបោះសំឡេងមួយរូបនៅក្នុងវិស័យភាពយន្តកូរ៉េខាងត្បូង ហើយក៏មានហ្វេនជាច្រើនដែលបានគាំទ្ររូបនាងទាំងក្នុងនិងក្រៅប្រទេសកូរ៉េ។
មហាជនបានដឹងថាតារាស្រីរូបនេះបានមានទំនាក់ទំនងស្នេហាជាមួយនឹងតារាប្រុស Choi Tae Joon អស់រយៈពេលប្រមាណ ៤ឆ្នាំមកហើយ ដែលអ្នកទាំងពីរពិតជាសាកសមនឹងគ្នានិងមហាជនតែងតែបានឃើញនូវភាពស្និតស្នាលពោលពេញដោយក្តីស្រឡាញ់របស់គូស្នេហ៍តារាកូរ៉េមួយគូនេះរហូតមក។
អ្វីដែលធ្វើអោយមហាជនមានការភ្ញាក់ផ្អើល និងរំភើបខ្លាំងនោះគឺតារាស្រី Park Shin Hye បានចេញមុខប្រកាសជាសារធារណៈថា នាងនិងគូស្នេហ៍គឺកំពុងតែត្រៀមខ្លួនក្នុងការកាន់ដៃគ្នាចូលរោងការដើម្បីកសាងគ្រួសាររួមគ្នា ហើយនាងក៏បានថ្លែងអំណរគុណទៅដល់បណ្តាលហ្វេនដែលតែងតែគាំទ្រនាងកន្លងមក នាងនិងត្រឡប់មកក្នុងវិស័យសិល្បៈវិញក្រោយពេលដែលនាងបានបំពេញកាតព្វកិច្ចជាម្តាយរួចរួល៕