មហាជនជាច្រើនច្បាស់ជាបានដឹងហើយថា តារាស្រីថៃនាង Due Arisara គឺជាតារាស្រីដែលមានប្រជាប្រិយភាពនិងជាតារាស្រីដែលស៊ិចស៊ីមួយរូបនៅក្នុងរង្វង់សិល្បៈថៃ។
ហើយសព្វថ្ងៃនេះគឺនាងបានសាងស្នេហាជាមួយនឹងអភិជនមួយរូប ដែលធ្វើអោយជីវិតរបស់តារាស្រីរូបនេះកាន់តែមានភាពហាយសូរខ្លាំងថែមទៀត ហើយមួយរយៈកន្លងទៅនេះ តារាស្រីរូបនេះបានបង្ហាញនូវរូបភាពដំណើរកំសាន្តរបស់ខ្លួននិងគូស្នេហ៍នៅឯទឹកដីសហរដ្ឋអាមេរិក។ អ្នកទាំងពីរបានចំណាយពេលដើរកំសាន្តចាយភាពហាយសូររបស់ពួកគេក្នុងរយៈពេល ៣ខែនិងទៅកំសាន្តសុទ្ធតែជាតំបន់ល្បីៗ។
តារាស្រី Due Arisara បានបង្ហើបប្រាប់ពីការកំសាន្តរបស់នាងនិងគូស្នេហ៍នៅលើទឹកដីអាមេរិក គឺលោក Sabatian ដែលគូស្នេហ៍អភិជនជាអ្នករ៉ាប់រងទាំងអស់ ហើយសម្រាប់ការចំណាយក្នុងដំណើរកំសាន្តនេះគឺអស់ប្រមាណ ១០លានបាត បើគិតទៅគឺអស់ប្រហែលជាង ៣០ម៉ឺនដុល្លារឯណោះ!