ឈានចូលអាយុវ័យ 35 ឆ្នាំ ដោយស្នាមញញឹមដែលស្រស់ស្រាយហើយកក់ក្ដៅក្នុងបេះដូងពិតៗ សម្រាប់តារាសម្ដែងស្រីរូបស្រស់ Yadthip Ratchapal ដែលជាក់ស្ដែងសាម៉ីខ្លួនបានឆ្លៀតឱកាសក្នុងថ្ងៃខួបកំណើតកាលពីពីថ្ងៃទី 22 វិច្ឆកា ដោយការធ្វើបុណ្យប្រលែងត្រីទុកដូចជាប្រលែងខ្លួនអោយមានសិរីភាពផងដែរ
ដោយ Yadthip បានផុសរូបភាពព្រមជាមួយនិងឃ្លាថា “ថ្ងៃខួបកំណើតឆ្នាំនេះសូមជូនពរភាពសុខសាន្ដដូចរាល់ៗឆ្នាំ ដល់បងៗត្រី អោយគាត់មានជីវិតមានសេរីភាពជាពិសេសបងអណ្ដើកធំ ដែលខំឡើងបានពាក់កណ្ដាលខ្លួន ពេលនៅក្នុងផ្សារគាត់ពិតជាគួអោយអាណិតខ្លាំងណាស់ ដល់ពេលប្រលែង គាត់សប្បាយចិត្តស្ទើរតែទ្រាំលែងបានក្នុងការលោតចុះនៅក្នុងទឹកម្ដងទៀត ក្ដីសុខទាំងព្រឹងតែម្ដងហើយសម្រាប់ខួបកំណើតឆ្នាំនេះ”
ក្រោយពីនិងមក Yadthip ក៏បានផុសវីដេអូគូរជាមួយនិងកូនស្រីគឺអូន Meya ខណៈពេលកំពុងនិយាយសារសងជាមួយម៉ាក់ៗយ៉ាងគួអោយស្រលាញ់ ថែមទាំងមានបិតកន្ទុយនៃសេចក្ដីសុខក្នុងថ្ងៃកំណើតដោយឃ្លាថា “22.11.21 សាមញ្ញាៗងាយតែមានក្ដីសុខដល់ហើយ”
អត្ថបទដោយ : នីត្តា