comment លឿនដូចរន្ទះ! Mai Davika ផុសរូបខ្លួនឯងពេលភ្ញាក់ស្រែកអោយគេជួយកណ្ដាលចំការផ្កា….Ter ចូលទៅ comment លឿងជាងគេជាងឯង!! មានរូបភាព
គូរស្នេហ៍មួយគូរទៀតដែលត្រូវលើកអោយក្លាយទៅជាគូរលេខមួយខាងស្វីតៗរ៉ូមែនទិចអ្នកឈ្លក់វង្វេងស្នេហ៍ Mai Davika និងកំលោះម្ចាស់ចិត្តយ៉ាង Ter Chantwit អាចនិយាយបានថាភាពផ្អែមល្ហែមរបស់មួយគូរនេះមិនដែលថយចុះនោះទេ ទោះបីជាទាក់ទងគ្នាមកអស់រយៈពេល 4 ឆ្នាំហើយក្ដី ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែផ្អែមល្ហែមឡើងទ្វេដងទៅទៀត អាចមើលឃើញបានតាមរយៈបណ្ដាញសង្គមដែលតែងតែឃើញគូរ Ter- Mai ចុចឡាយនិង comment អោយគ្នាទៅវិញទៅមកគ្រប់ពេលដែលផុស
យ៉ាងជាក់ស្ដែងដែលខាង Mai ផុសរូបដ៏ស្រស់ស្អាតឈរនៅក្នុងចំការផ្កា ហើយក៏មានកំលោះ Ter ដែលចូលទៅ comment យ៉ាងលឿនដូចរន្ទះសរសើរថា “ស្អាតៗៗៗ” សូម្បីតែ Mai ក៏នៅភ្ញាក់ផ្អើលដល់ថ្នាក់ឆ្លើយតបវិញថា “@terchantavit លឿន” ហើយរូបនេះក៏មានរូប Emoji ក្បាលភ្ញាក់ផ្អើលទៀតផង
គួអោយស្រលាញ់ណាស់អ៊ុំចូលមក comment អោយកូនស្វាលឿនមែនទែន តែងតែយកចិត្តទុកដាក់ដូចជាអ្នកគាំទ្រដ៏ធំផងដែរ សម្រាប់ដំណើរកំសាន្ដលើកនេះអាចរងចាំមើលរូបភាពផ្អែមល្ហែមបានណាចា មួយរយៈនេះគូរ Ter- Mai កាន់តែបង្ហាញច្បាស់លាស់ចំពោះរឿងផ្អែមល្ហែម សង្ស័យតែស្រមោចត្រូវមកតោង IG ហើយមើលទៅ
អត្ថបទដោយ : នីត្តា