ហោរាសាស្រ្ត ប្រចាំថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ៦រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងអ្វីមួយឱ្យសប្បាយចិត្ត និង ពិសេសមានជោគមានលាភអាចរត់ចូលថែមទៀត។ក្រៅពីនេះបើលោកអ្នកមានកិច្ចការអ្វីមួយ ចៅហ្វាយនាយតែងឆាប់មើលឃើញ និង តែងពេញចិត្តពេញថ្លើមជាងមុនផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំដុំទៅរួច។ បញ្ហាសេចក្តីស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ថ្ងៃនេះដំណើរជីវិតល្អប្រសើរ ម្ល៉ោះហើយ លោកអ្នកអាច នឹងមានក្រុមមនុស្សជួយក្នុងរឿងអ្វីមួយ ហើយពិសេសអាចទទួលផលប្រយោជន៍ដោយសារតែផលបុណ្យល្អទៀតផង។ការប្រកបការងារលោកអ្នកគប្បីមានការធ្វើឱ្យពេញទំហឹងនោះនឹងទទួលផ្លែផ្កាដូចជាទីពេញចិត្តពុំខាន។ការធ្វើជំនួញបានប្រែប្រួលមកល្អប្រសើរបន្តិចវិញ ហើយបើចង់សាកល្បងមុខរបរថ្មីៗក៏ជាពេលវេលាល្អមួយដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពសុខដុម និង នឹករលឹកចំពោះគ្នាប្រពៃណាស់៕
ឆ្នាំខាល
រាសីស្រុតចុះ។នៅថ្ងៃនេះបើលោកអ្នកពឹងពាក់ ឬខ្ចីអ្វីមួយពីអ្នកដទៃតែងមិនឆ្លើយតបដូចក្តីបំណងនោះឡើយ ។ក្រៅពីនេះបើចង់ទិញផ្ទះសម្បែងអ្វីមួយក៏ជាពេលវេលាមិនសមរម្យផងដែរ។ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយធ្វើឱ្យការប្រកបការងារមានការជួបនូវឧបសគ្គនិងមានការភ្លាំងភ្លាត់ច្រើន។ អ្នកប្រកបរបររកស៊ីជួញដូរ ទោះជួញទីជិតឆ្ងាយលាភហេងមានការខ្សត់ខ្សោយ ដូចនេះហើយមិនអាចលោភលន់ចង់ចំណេញច្រើនបានទេប្រយ័ត្នបានបាតុដៃទទេវិលត្រឡប់មកផ្ទះវិញ។ បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំ មានការចង់ចាញ់ឈ្នះនិងប្រឆាំងគ្នាច្រើន៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។ថ្ងៃនេះលោកអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់ ហើយត្រូវប្រឹងប្រែងដោះស្រាយបញ្ហាដែលកើតមានកន្លងមកទើបឆ្លងផលលំបាកទាំងពួងទៅរួច។ទោះធ្វើអ្វីក៏ដោយត្រូវគិតឱ្យបានគ្រប់ជ្រុងជ្រោយនោះទើបមិនជួបរឿងរាវត្រូវចាញ់បោកគេដោយប្រការណាមួយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវមានទំនាក់ទំនងល្អជាមួយក្រុមមនុស្សជុំវិញខ្លួនឱ្យបានច្រើនព្រោះអាចទាញផលប្រយោជន៍អ្វីមួយមកវិញទៀតផង។
សម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួនច្រើននាំភាគីម្ខាងទៀតកើតការធុញទ្រាន់ងាករេចិត្ត៕
ឆ្នាំរោង
រាសីស្រុតចុះ។ក្នុងពេលនេះលោកអ្នកទោះធ្វើអ្វីគប្បីប្រយ័ត្នប្រយែងពីព្រោះថាបើបង្កកំហុសអ្វីមួយនាំឱ្យសោកស្តាយពេលវេលានិងបង់កម្លាំងដោយអសារឥតការ ។ នៅថ្ងៃនេះដែរកិច្ចការងាររបស់លោកអ្នកធ្វើអ្វីពុំមានភាពរលូនល្អទៅមុខទ្បើយ ពិសសងាយកើតជាបញ្ហារាំងស្ទះនិងរឿងរាវយាយីច្រើនផង។ អ្នកប្រកបរបររកស៊ីជួញដូរការជួញឆ្ងាយឱ្យប្រយ័ត្នបន្តិចព្រោះសម្បូរ ក្រុមមនុស្សបោកប្រាស់ច្រើន ប៉ុន្តែការជួញជិតផលចំណូលអាចរកចូលគ្រាន់បំពេញបំពង់អញ្ចឹងដែរ។ បញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំចង់ទុំមុនស្រគាលប្រយ័ត្នកើតរឿងធំខូចអស់ពូជពង្សវង្សត្រកូល៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឡើងខ្ពស់ត្រដែត ម្ល៉ោះហើយអំណោយផលល្អក្នុងការប្រកបកិច្ចការងារ បញ្ហាប្រាក់កាសជឿនលឿនទៅមុខ ដែលធ្វើឱ្យចៅហ្វាយនាយពេញចិត្តផង។ សម្រាប់ការប្រកបការងារឃើញថាជឿនលឿនទៅមុខ និង ហុចផ្លែផ្លាមកវិញគ្រាន់ជាទីពេញចិត្តផង។ អ្នកប្រកបរបររកស៊ីជួញដូរនៅពេលនេះត្រូវរួសរាន់ពីព្រោះថាបើលោកអ្នកខិតខំច្រើនប៉ុនណាផលដែលទទួលបានក៏តែងឆ្លើយតបច្រើនទៅតាមនោះផង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងផ្អែមល្ហែមគួរសម៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកបើមានបញ្ហាអ្វីក៏ដោយតោងតែចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបានល្អមិនត្រូវឆេវឆាវគ្មានហេតុផល ប្រយ័ត្នកើតបញ្ហាតូចតាចសោះរីកជាធំ ។ការបំពេញការងារនៅពេលនេះវិញលោកអ្នកគប្បីប្រយ័ត្នចៅហ្វាយនាយបន្តិចព្រោះងាយធ្វើឱ្យលោកអ្នកជួបបញ្ហាលំបាកក្នុងរឿងអ្វីមួយផង។អ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញមិនមានអ្វីប្រែប្រួលប្តួរផ្លាស់គួរជាទីកត់សំគាល់ទេគឺដូចសព្វមួយដង។ សម្ព័ន្ធស្នេហាប្រុសស្រីប្រយ័ត្នកើតជម្លោះវិវាទព្រោះតែការយល់ខុសក្នុងរឿងអ្វីមួយ៕
ឆ្នាំមមែ
រាសីស្រុតចុះ។លោកអ្នកមិនត្រូវយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើនពេកឡើយ ពីព្រោះថាផលអាក្រក់ងាយកើតឡើងណាស់។នៅថ្ងៃនេះលោកអ្នកមិនត្រូវធ្វើកិច្ចការងារណាដែលសំខាន់ពេក ឬកិច្ចការដែលធំដុំពេកឡើយ ពីព្រោះថាផលមិនល្អងាយកើតឡើងចំពោះមុខជាងសព្វមួយដង។ អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការបង្កការថ្នាំងថ្នាក់ និង មានការនឿយណាយផ្លូវចិត្តច្រើន៕
ឆ្នាំវក
រាសីល្អជាមធ្យម។នៅថ្ងៃនេះទោះលោកអ្នកធ្វើអ្វីក៏ដោយគឺជារឿយៗពុំសូវដំណើរការបានស្រួលទេព្រោះតែងមានរឿងរ៉ាវមកយាយីអុកទ្បុក ដូច្នេះទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យទៅរួច។ការប្រកបការងារទាំងស្ត្រីបុរសដំណើរចាកចេញក្រៅផ្ទះចូរប្រយ័ត្នការមានជម្លោះវិវាទណាមួយរកនឹកស្មានមិនដល់។អ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកផលចំណូលណាស់ ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសមិនស្ទើរដែរទេ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នឧប្បត្តិហេតុយាយីបន្តិច។ រីឯបញ្ហាស្នេហាប្រុសស្រីមានភាពសៅហ្មងនិងរកាំរកូសច្រើន៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ក្នុងផ្ទះសម្បែងបើមានជម្លោះវិវាទក្នុងគ្រួសារ ហើយលោកអ្នកចង់ធ្វើការដោះស្រាយមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេថែមទាំងអាចប្រែមកផ្អែមល្ហែមយ៉ាងឆាប់រហ័សទៀតផង។ការប្រកបការងារមានសញ្ញាភ្លើងខៀវបើករង់ចាំឡើងវិញ ហើយធ្វើអ្វីៗក៏មានភាពសុខដុមគ្រាន់គាប់ប្រសើរជាងមុនដែរ ។ លោកអ្នកអាចបណ្តាក់ទុនរកស៊ីមិនថាតូចតាចឬធំដុំក្តីគឺតែងអាចហុចនូវផ្លែផ្កាសមប្រកបសឹងតែទាំងអស់។ រីឯបញ្ហាគូស្នេហ៍ប្រុសស្រីកំពុងមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំច
រាសីស្រុតចុះ។ចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយព្រោះតែពាក្យសម្តីទាំងខ្លួនឯង និង ការចរចាទៅកាន់អ្នកដទៃ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយត្រូវមានហេតុផលត្រឹមត្រូវពុំនោះទេរឿងរាវអាក្រក់ងាយកើតឡើងចំពោះមុខណាស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពុំមានការរីកលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេ ហើយក៏មិនមានការថយក្រោយដែរគឺដូចសព្វមួយដង។ សម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងខ្វាយខ្វល់ព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំង ម្ល៉ោះហើយការកើតរឿងរាវប្រទាំងប្រទើសងាយផ្ទុះឡើងណាស់៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ថ្ងៃនេះបញ្ហាអាក្រក់នានាបានចាកចេញ ហើយផលល្អៗបានហូរចូលមកជំនួសវិញ។ ការប្រកបការងារ ឃើញថាមានការជឿនលឿនទៅមុខសន្សឹមៗហើយធ្វើអ្វីក៏តែងមានភាពសុខដុមផង។ អ្នកប្រកបរបររកស៊ីជួញដូរបើចង់បើកហាងថ្មីឬប្តូរមុខរបរថ្មីជាឱកាសប្រពៃមួយដែរព្រោះអាចមានការជឿនលឿនទៅមុខជានិច្ច។ រីឯសេចក្តីស្នេហាប្រុសស្រីមានការចេះអត់ឱនឱ្យគ្នានិងផ្អែមល្ហែមដូចសព្វមួយដង៕