មិនអាចព្រមចប់ងាយៗបានទេ តួឯកស្រីជើងចាស់សម្រស់ចាំនាង Janie Tienphosuwan នៅតែបន្ដដំណើរការប្ដឹងនៅតុលាការករណីមានអ្នកលេងបណ្ដាញសង្គមមួយចំនួនបានមើលងាយជេរប្រមាថមកលើកូនស្រីតូចរបស់នាង។
ការករណីជេរប្រមាថនេះគឺកើតមានឡើងតាំងពីកូនស្រីរបស់នាងទើបកើតម្លេះ ហើយនាងក៏បានដាក់ពាក្យប្ដឹងជិតមួយឆ្នាំដែរពេលនេះនៅក្នុងដំណើរការស៊ើបអង្កេតរបស់តុលាការ។ អ្នកដែល Janie បានប្ដឹងមាន១០នាក់ ក៏មានខ្លះបានមកសសេរសុំទោសនាងឲដកបណ្ដឹងវិញដែរ តែនាងមិនអាចព្រមបានទេព្រោះនេះជាករណីកូន។ ប្រសិនបើជាមានការជេរប្រមាថនាងរូបនាងអាចទ្រាំបាន តែនេះក្មេងនៅតូចណាស់មិនទាន់ដឹងអីផងមិនគួររងផលអាក្រក់ពីការប្រើប្រាស់បណ្ដាញសង្គមមិនត្រឹមត្រូវនោះឡើយ ដូចនេះនាងសុំធ្វើទួនាទីជាម្ដាយកាពារកូនស្រីខ្លួនហើយ។ ម្យ៉ាងការប្ដឹងលើកនេះរូបនាងក៏មិនបានទារសំណងជាទឹកប្រាក់ប៉ុន្មាននោះទេ សូមឲច្បាប់ជាអ្នកកំណត់ចុះថាអ្នកធ្វើបែបនេះអាចមានទោសត្រឹមណាក៏ត្រឹមហ្នឹងចុះ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ