តារាសម្ដែងស្រីញញឹមស្រស់តួឯកស្រីល្បីឈ្មោះនាង Bella Ranee ថ្មីនេះបានផ្ទុះពត៌មានចែកផ្លូវគ្នាជាមួយគូស្នេហ៍ស្រលាញ់គ្នាយូរឆ្នាំតួឯកប្រុសលោក Sukkolawat។ ក្រោយបានដឹងពត៌មាននេះបានអ្នកគាំទ្រជាច្រើនបានទៅតាមមើលក្នុងបណ្ដាញសង្គមរបស់នាងមិនបានបង្ហោះទាក់ទងនឹងរឿងបែកគ្នាទេ តែមានរូបភាពដំណើរកំសាន្ដជាមួយអ្នកម្ដាយនាពេលថ្មីៗនេះ។
ទោះជាពេលនេះកំពុងមានពត៌មានយ៉ាងក្ដៅគគុកពីការចែកផ្លូវគ្នាជាមួយអតីតសង្សារស្រលាញ់គ្នា៩ឆ្នាំយ៉ាងណាក្ដី តែតួឯកស្រីនាង Bella Renee ក៏មិនបានបង្ហោះរូបភាពឬពាក្យពេជន៍ដ្រាម៉ានោះឡើយ មានតែអ្នកជុំវិញខ្លួននាងបានឲពត៌មានថាទាំងពីរចែកផ្លូវគ្នាពិតមែននិងមិនមែនបែកដោយមានជនទីបីនោះឡើយ។ ចំណែកខាង Bella វិញបាននាំអ្នកម្ដាយដើរកំសាន្ដឡើងភ្នំចូលព្រៃទៅល្អាងនាគជាម្ដាយក្រុមមិត្តភក្ដិថែមទាំងមានកម្រងរូបភាពស្អាតៗឲអ្នកគាំទ្របានឃើញផងដែរ។ គួរបញ្ជាក់ផងដែរថា Bella គឺជាកូនកាត់ថៃអង់គ្លេស ហើយលោកឪពុករបស់នាងក៏បានលាចាកលោកហើយផងដែរ រូបនាងបានរស់នៅជាមួយអ្នកម្ដាយនិងទៅណាតែងទៅជាគូថែមទៀតផង។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ