អីយ៉ា! ទើបប្រកាសទំនាក់ទំនង ពេលនេះ Pat និងគូស្នេហ៍ទៅលេងប៉ាតាយ៉ាបង្អួតសាច់ឡើងសុិចសុី!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ថ្មីៗនេះតារាសម្ដែងថៃស្រីអ្នកមេម៉ាយកូន១ Pat Napapa និង អ្នកកំលោះ Nine Napat បានប្រកាសពីទំនាក់ទំនងស្នេហានិងគ្នាធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែងក្រោយពេលបង្ហាញទំនាក់ទំនងមិនបានប៉ុន្មានផង​ ពេលនេះអ្នកទាំងពីរក៏បានធ្វើឲ្យគ្រប់គ្នាកាន់តែរំភើបខ្លាំងថែមទៀត នៅពេលឃើញអ្នកទាំងពីរបង្ហាញសកម្មភាពក្នុងដំណើរកំសាន្តជុំគ្នានៅប៉ាតាយ៉ា ហើយ Pat ក៏បានបង្ហាញសាច់ដ៏សុិចសុី និងសកម្មភាពផ្អែមល្ហែមគ្នា មើលទៅដូចជាមានក្ដីសុខខ្លាំងណាស់។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មិនថាហ្វេនៗនោះទេ សូម្បីតែមិត្តរួមសិល្បៈជាច្រើនរបស់តារាស្រីរូបនេះ ក៏បាននាំគ្នាចូលរួមអបអរសាទរ និងបញ្ចេញមតិជូនពរទៅកាន់គូស្នេហ៍មួយគូនេះសឹងតែគ្រប់គ្នាផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី