ភរិយារបស់ Ouan Rangsit បីកូនរត់ឡើងលើសាឡុងយ៉ាងលឿនព្រោះតែមានសត្វ…..! មានវីដេអូ

ធ្វើអោយគ្រប់គ្នាអស់សំណើតជាខ្លាំងម្ដងទៀត សម្រាប់គូរស្វាមីភរិយាអារម្មណ៍ល្អយ៉ាង Ouan Rangsit និង Mango

នៅពេលថ្មីៗនេះក្នុង IG story  @auan_rangsit របស់ខាងប្រុស បានផុសវីដេអូដែលត្រូវបានថតទុកខណៈពេលដែលទាំងគ្រួសារកំពុងប្រឈមមុខជាមួយសត្វជីងចក់ ដោយនៅសុខៗក៏ធ្លាក់ចុះមកខ្លួនឯងពីលើដំបូលផ្ទះ

After Footer (Active) - damrei Mr1 Zone2

ប៉ុន្ដែអ្វីដែលអស់សំណើតបំផុតនោះគឺ ទឹកមុខរបស់ Mango ដែលអាចបញ្ជាក់បានយ៉ាងច្បាស់ថា សាម៉ីខ្លួនខ្លាចអូន ជីងចក់បំផុត ដល់ថ្នាក់បីកូនប្រុសតូចអូន Roha លោតឡើងទៅលើសាឡុងយ៉ាងលឿនដោយមិនបានត្រៀមខ្លួន

ខណៈពេលជាមួយគ្នានេះ Ouan Rangsit ដែលជាមេគ្រួសារក៏នៅរងចាំមើលអូនជីងចក់ មិនទៅណាឆ្ងាយ ព្រមទាំងលាន់មាត់និយាយអោយភរិយាមានជំនឿចិត្តទៀតថា “វារត់ វារត់គេចពីខ្ញុំនិងឯង” មុននិងនាំយកវីដេអូមកចែករំលែកអោយហ្វេនៗបានសើចរឹងពោះជាមួយគ្នាចំពោះភាពគួអោយស្រលាញ់របស់ម៉ាក់ៗ ក្នុងស្ថានភាពដែលមិនធ្លាប់មានឱកាសបានឃើញញឹកញាប់

អត្ថបទដោយ​ : នីត្តា