Dew Arisara ឆ្លើយតបមិនដាច់ពេលមានអ្នកសួរបែបរិះគន់ថាសង្សាខ្លួនធ្វើការអ្វី ដូចជាមានក្លិនមិនសូវស្រួល…! មានរូបភាព
ចេញមកបើកចិត្តផ្ដល់បទសម្ភាសន៍ក្នុងកម្មវិធី 3 Zap អោយហ្វេនៗបានទស្សនានិងស្ដាប់ពីរឿងរ៉ាវផ្សេងៗនៅក្នុងជីវិត សម្រាប់តួស្រីឆ្នាស់មុខស៊ិចស៊ីយ៉ាង Dew Arisara ដោយក្នុងនិងក៏មាននិយាយពីសង្សាកំលោះ Sebastian Lee
ដោយខាង Poly Plus បាននាំយកវីដេអូត្រង់វគ្គខ្លះឆ្លើយតបការនិយាយក្នុងកម្មវិធីហើយកាត់តមកផុសនៅក្នុង IG @polyplus_jad_hai ជាវគ្គដែលពិធីករ Young Kanch បានដាក់សួនួរសួរថា “គាត់ធ្វើការងារអ្វី?” ក្រោយមក Dew បានឆ្លើយតបថា “គាត់ធ្វើការទាក់ទងនិងអចលនទ្រព្យចា គាត់មិនបានមានទ្រព្យសម្បតិ្តអីណាស់ណាទេ (សម្លេងខ្ពស់)”
ក្រោយពីវីដេអូខាងក្រោមត្រូវបានចែកចាយ ក៏មានអ្នកបណ្ដាញសង្គមចូលទៅ comment សួរទៀតថា “គ្រប់គ្នាក៏នៅតែចង់ដឹងថាគាត់ធ្វើការអ្វីមានក្លិនស្អុយៗជះមក” ចំណែកឯខាង Dew ពេលបានឃើញមិនបណ្ដោយទុកអោយនៅយូរទើបឆ្លើយតបវិញភ្លាមៗថា “មិនស្អុយទេចា អាចឆែកមើលបានទាំងអស់ សស្អាតខ្លាំងណាស់ បរិសុទ្ធ ហើយក៏មិនមានការសូកប៉ាន់អ្វីទាំងអស់”
អត្ថបទដោយ : នីត្តា