ហោរាសាស្រ្ត ប្រចាំថ្ងៃ ច័ន្ទ ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ១០រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត
រាសីល្អជាមធ្យម។ក្នុងដំណើរជីវិតរបស់មនុស្សយើង ពេលខ្លះមានបញ្ហាច្រើន មានបញ្ហាតិច ឬបើពុំមានបញ្ហាសោះនោះគឺពុំអាចមានឡើយ។ហេតុនេះបើទោះបីមានអ្វីកើតឡើងក៏មិនត្រូវរុញរាឬចុះចាញ់នោះដែរ។ បើដួលហើយត្រូវចេះក្រោកឡើងវិញដោយខ្លួនឯង។ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នក ប្រកបការងារតូចធំពីព្រោះថាបើទោះលទ្ធផលមិនច្រើនតែក៏កើតមានការគ្រាន់សុខស្រួលចិត្តដែរ។អ្នកប្រកបរបររកស៊ីជួញដូរបើចង់បើកហាងថ្មីឬប្តូរមុខរបរថ្មីជាឱកាសប្រពៃមួយដែរព្រោះអាចមានការជឿនលឿនទៅមុខសន្សឹមៗជានិច្ច។ សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមិនទាន់មានគូគាប់អាចមានក្រុមមនុស្សភេទផ្ទុយគ្នាចាប់អារម្មណ៍ពិសេសអាចក្លាយជាគូគាប់ទៀតផង៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ដំណើរជីវិតរបស់លោកអ្នកឃើញថា ជួបភាពសុខដុម ហើយបើចង់កសាងមិត្តឬលុបបំបាត់រឿងរាវពីមុនមកជាមួយអ្នកដទៃក៏ជាការល្អប្រពៃបំផុត។បញ្ហាលំបាកនិងរឿងរាវរកាំចិត្តនៅថ្ងៃនេះបានសាបរលាបបាត់ទៅឆ្ងាយធ្វើឱ្យការប្រកបការងារពេញដៃពេញជើងឡើងវិញ។អ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំណាមួយហើយ។
ស្វាមីភរិយាមានភាពស្រស់ស្រាយនិងបើមានរឿងរកាំរកូសជាពេលវេលាក្នុងការដោះស្រាយបំផុត៕
ឆ្នាំខាល
រាសីស្រុតចុះ។ទាំងស្ត្រីបុរសមិនផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់ ឬធ្វើអ្វីមួយដែលធំដុំឡើយពីព្រោះថាផលអាក្រក់ងាយកើតឡើងជាងសព្វមួយដង។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកស្ថិតលើកំណាត់ផ្លូវរដិបរដុប និង ប្រទាំងប្រទើសច្រើនហើយទាល់តែចេះប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាអាក្រក់អ្វីយាយីកើត។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយលោកអ្នកអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយផងដែរ។ រីឯបញ្ហាស្នេហាប្រុសស្រីបើទោះបីដួងរាសីស្រុតចុះពិតមែន ប៉ុន្តែមានភាពស្រស់ស្រាយព្រោះតែម្នាក់ៗ មានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។ដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ហេតុនេះបើសម្លឹងមើលឃើញអ្វីមួយ និងប្រាថ្នាចង់ធ្វើអ្វីមួយគឺតែងផ្តល់ផលគ្រាន់គាប់ប្រសើរមួយចំនួនផង។ក្រៅពីនេះបើលោកអ្នកមានកិច្ចការអ្វីមួយ ចៅហ្វាយនាយតែងឆាប់មើលឃើញ និង តែងពេញចិត្តពេញថ្លើមជាងមុនផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំដុំទៅរួច។
បញ្ហាសេចក្តីស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំរោង
រាសីល្អជាមធ្យម។បើលោកអ្នកមានរឿងរាវធ្លាប់តែទុក្ខកង្វល់មិនចេះអស់នោះ នាពេលតែងចាប់ផ្តើមធូរស្បើយ បន្តិចវិញ ហើយបើចង់ដោះស្រាយអ្វីមួយតែងផ្តល់ផលល្អ ផង។ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនមានអ្វីទាស់ខុសដែរ ពីព្រោះផ្លែផ្កាដែលទទួលបានមកវិញក៏សមដូចប្រកប។ បញ្ហាសេចក្តីស្នេហាកំលោះក្រមុំចូរប្រយ័ត្នអ្នកទីបីចូលមកឡូកឡំនាំកើតរឿងរាវប្រេះឆាដោយប្រការណាមួយ៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។ថ្ងៃនេះលោកអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់ ហើយត្រូវប្រឹងប្រែងដោះស្រាយបញ្ហាដែលកើតមានកន្លងមកទើបឆ្លងផលលំបាកទាំងពួងទៅរួច។ដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយធ្វើឱ្យការប្រកបការងារតែងជួបនូវឧបសគ្គ និង មានការភ្លាំងភ្លាត់ច្រើន។អ្នកប្រកបរបររកស៊ីជួញដូរ ទោះជួញទីជិតឆ្ងាយលាភហេងមានការខ្សត់ខ្សោយ ដូចនេះហើយមិនអាចលោភលន់ចង់ចំណេញច្រើនបានទេប្រយ័ត្នបានបាតុដៃទទេវិលត្រឡប់មកផ្ទះវិញ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំ មានការចង់ចាញ់ឈ្នះនិងប្រឆាំងគ្នាច្រើន៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។ថ្ងៃនេះដំណើរជីវិតល្អប្រសើរ ម្ល៉ោះហើយ លោកអ្នកអាច នឹងមានក្រុមមនុស្សជួយក្នុងរឿងអ្វីមួយ ហើយពិសេសអាចទទួលផលប្រយោជន៍ដោយសារតែផលបុណ្យល្អទៀតផង។ការប្រកបការងារលោកអ្នកគប្បីមានការធ្វើឱ្យពេញទំហឹងនោះនឹងទទួលផ្លែផ្កាដូចជាទីពេញចិត្តពុំខាន។ការធ្វើជំនួញបានប្រែប្រួលមកល្អប្រសើរបន្តិចវិញ ហើយបើចង់សាកល្បងមុខរបរថ្មីៗក៏ជាពេលវេលាល្អមួយហើយ។ បញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពសុខដុម និង នឹករលឹកចំពោះគ្នាប្រពៃណាស់៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។ការរស់នៅបញ្ហាធ្លាប់តែ តានតឹងបានផ្លាស់ប្តូរមកធូរស្រាល ហើយបញ្ហាខ្លះអាចដោះស្រាយបានយ៉ាងធូរថែមទៀត ។ក្នុងថ្ងៃនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកសម្រុកការងារនិងបញ្ហាប្រាក់កាសពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។ការធ្វើជំនួញផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការររកស៊ីជួញដូរអ្វីមួយពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីពេញចិត្ត។ សម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកផង៕
ឆ្នាំវក
រាសីស្រុតចុះ។ថ្ងៃនេះបើលោកអ្នកសម្រេចចិត្តអ្វីមួយភ្លាំងភ្លាត់ ឬ មានកំហុសឆ្គងនោះឃើញថានឹងងាយជះផលអាក្រក់នាពេលក្រោយវិញណាស់។ការប្រកបការងារលោកអ្នកធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងពីព្រោះថាបើសម្រេចចិត្តអ្វីមួយខុសនោះ នាំបាត់បង់ប្រាក់កាសនិងពិសេសនាំខូចចិត្តថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរមានដំណើរការទៅមុខយ៉ាប់យ៉ឺនបន្តិចពិតមែនតែក៏មានភាពសុខដុមប្រពៃ។ រីឯសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួច ឯបើថយក្រោយវិញនោះឆាប់រហ័សណាស់គប្បីមានការប្រយ័ត្នប្រយែង៕
ឆ្នាំរកា
រាសីស្រុតចុះ។ទាំងស្ត្រីបុរស តោងតែមានការប្រយ័ត្នប្រយែងបន្តិចពីព្រោះថាទាំងការសម្រេចចិត្ត និង គំនិតគឺងាយភ្លាំងភ្លាត់និងជួបបញ្ហាច្រើន។ការប្រកបការងារវិញ លោកអ្នកត្រូវមានចិត្តត្រជាក់ដាច់ខាតបើមានបញ្ហាជាមួយអ្នកដទៃមិនត្រូវយកកំហឹងទល់កំហល់នាំពិបាកនាពេលក្រោយ និង ខាតប្រយោជន៍អ្វីមួយថែមទៀត។បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយ ហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយប្រយ័ត្នជួបរឿងស៊យបោះទុនទៅហើយសូន្យឈឹងរកតែដើមមកវិញមិនឃើញ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំរកូសព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមានការសប្បាយចិត្តសប្បាយកាយច្រើនបន្តិច ហើយចង់ពឹងពាក់នរណាក៏មានការឆ្លើយតបគ្រាន់កក់ក្តៅ។ផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តទិញផ្ទះសម្បែង លេងហ៊ុន ការចរចាអ្វីមួយពីព្រោះថាផលល្អៗតែងហុចនៅពេលក្រោយវិញជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កា និង ប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ សម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ជាឱកាសល្អក្នុងការស្វែងរកហើយ ព្រោះអាចជួបគូព្រេងពិតដូចគាប់បំណងតែយ៉ាងណាស្ត្រីចូរប្រយ័ត្នប្រុសព្រានបន្តិចព្រោះលោកអ្នកក៏តែងងាយជួបណាស់ដែរ៕
ឆ្នាំកុរ
រាសីស្រុតចុះ។ការប្រកាន់ចិត្តឆេវឆាវឬរឹងមានៈជាការពុំល្អក្នុងពេលនេះសោះឡើយ ម្ល៉ោះហើយលោកអ្នកធ្វើអ្វីត្រូវចេះថ្នមចិត្តអ្នកដទៃនិងមានចិត្តត្រជាក់បន្តិចទើបគ្មានបញ្ហាចោទឡើង។នៅថ្ងៃនេះបើទោះបីដួងរាសីស្រុតចុះពិតមែន តែបើមានការប្រឹងប្រែងកិច្ចការងារក៏មានការលូតលាស់ឈានទៅមុខមួយចំនួនដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានបញ្ហាមិនល្អនិងផលប៉ះទង្គិចច្រើនយាយី ដូចនេះទោះធ្វើអ្វីត្រូវមានចិត្តអត់ធ្មត់ ហើយធ្វើមិនដឹងមិនឮខ្លះទើបប្រសើរហោង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងប្រទាំងប្រទើសចំពោះគ្នាច្រើន៕