មានតារាប្រុសស្រីជាច្រើនដែលមានទេពកោសល្យក្នុងការសម្តែង និងដាក់អារម្មណ៍អោយចូលទៅក្នុងសាច់រឿងក៏ដូចជាតួអង្គដែលខ្លួនត្រូវសម្តែង ហើយមានតារាជាច្រើនរូបដែលត្រូវបានមហាជនសសើរថាសម្តែងសាកសមនឹងគ្នាទាំងក្នុងនិងក្រៅសាច់រឿង។
ខាងក្រោមនេះគឺជាតារាប្រុសដែលបានបាក់ចិត្តស្រឡាញ់តួអង្គស្រីដែលខ្លួនបានសម្តែងរួមគ្នា រហូតបានសាងគ្រួសាររួមគ្នាយ៉ាងមានសុភមង្គលដល់សព្វថ្ងៃនេះ។
១ Ken Theeradeth និង Noi Butsakorn
តារាប្រុសស្រីជើងចាស់មួយគូនេះ បានជួបគ្នាសម្តែងនៅក្នុងរឿងភាគថៃជាច្រើន ហើយអ្នកទាំងពីរក៏បានសម្រេចសាងគ្រួសារជាមួយគ្នាបន្ទាប់ពីសម្តែងនៅក្នុងរឿង “Fon Tok Kee Moo Lai” ហើយអ្នកទាំងពីរបានរៀបការនៅក្នុងឆ្នាំ ២០០៧។
២ Poh Nattawut និង Ae Pornthip
សម្រាប់គូស្វាមីតារាមួយគូនេះវិញ គឺពួកគេបានរៀបការជាមួយគ្នាកាលពីឆ្នាំ ២០០៥ ហើយរឿងភាគថៃដែលអ្នកទាំងពីរសម្តែងហើយបាក់ចិត្តស្រឡាញ់គ្នានោះគឺរឿង “Mun Ruk Look Toong”។
៣ Dj Push និង Jooy
រីឯតារាប្រុសស្រីមួយគូនេះបានចូលរួមសម្តែងរួមគ្នានៅក្នុងរឿង “Fun Fueng” ហើយអ្នកទាំងពីរបានរៀបការជាមួយគ្នានៅក្នុងឆ្នាំ ២០១៨។
៤ Cee Siwat និង Amy Klinpratoom
សម្រាប់គូស្វាមីភរិយាមួយគូនេះ បានជួបគ្នានៅក្នុងរឿង “Look Mai Lark See” ហើយអ្នកទាំងពីរបានទាក់ទងគ្នារយៈពេល ៩ឆ្នាំ ទើបសម្រេចចិត្តរៀបការជាមួយគ្នាកាលពីឆ្នាំ ២០១៤។
៥ Than Thanakorn និង Yui Chiranan
ចំនែកឯតារាប្រុសស្រីដែលទើបតែរៀបការជាមួយគ្នានៅក្នុងឆ្នាំ ២០១៩ មួយគូនេះវិញ គឺពួកគេបានសម្តែងរួមគ្នានៅក្នុងរឿង “Pah Nang Sue” កាលពីឆ្នាំ ២០១១៕