ជាការពិតណាស់ បើគិតមកទល់និងបច្ចុប្បន្ននេះតារាសម្ដែងថៃស្រី Yardthip សម្រាលកូនរបស់ខ្លួនរយៈពេល៣ខែហើយ ហើយគ្រប់គ្នាក៏សរសើរពីសម្រស់អ្នកម្ដាយកូនមួយរូបនេះ ពិតជាប្រែប្រួលទៅជាស្រស់ស្អាតវិញលឿនខ្លាំងមែនទែន។
ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញតារាស្រីរូបនេះ បង្ហោះរូបភាពក្នុងបណ្ដាញសង្គម បង្ហាញរាងយ៉ាងស្រឡូនស្អាត និងសាច់ក្បាលពោះឡើងរលោង មើលទៅពិតជាស្រស់ស្អាត មិនសមទើបតែសម្រាលកូនបាន៣ខែនោះទេ។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ មហាជននិងហ្វេនៗជាច្រើនក៏កាន់តែសរសើរតារាស្រីរូបនេះ ពិតជាពូកែថែរាង ឲ្យនៅស្រលូនស្អាត ខណៈទើបសម្រាលកូនបាន៣ខែ ហើយមើលទៅដូចកាលពីទាន់មានកូនអញ្ចឹង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី