បើគិតមកទល់នឹងពេលនេះ តារាសម្ដែងលោក ថមមី និងតារាចម្រៀង សួស វីហ្សា រៀបការកសារគ្រួសារបានរយៈពេល២ឆ្នាំហើយ ហើយក៏ទទួលបានចំណងដៃកូនស្រីម្នាក់ដ៏គួរឲ្យស្រលាញ់ខ្លាំងថែមទៀតផង។
ជាក់ស្ដែងអ្វីដែលធ្វើឲ្យមហាជននិងហ្វេនជាច្រើនកាន់តែភ្ញាក់ផ្អើល សម្រាប់ថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់២ឆ្នាំនេះ យើងបានឃើញលោក ថមមី ទិញរថយន្តស៊េរីទំនើបម៉ាក់ Ford Mustang ពណ៌ក្រហមយ៉ាងស្រស់ស្អាត Surprise ទៅភរិយា ឡើងរំភើបស្ទើរហោះតែម្ដង។
តាមរយៈវីដេអូនោះ ហ្វេនៗជាច្រើនពិតជាសរសើរនិងលួចច្រណែនអ្នកនាង សួស វីហ្សា ដែលមានស្វាមីចេះយល់ចិត្ត និងហ៊ានចំណាយលុយយ៉ាងច្រើនទិញរថយន្តស៊េរីទំនើបជូនភរិយាក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍បែពនេះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
@mrrphing♬ original sound – Mrr Ping✅
អត្ថបទដោយ៖ស៊ីវលី