ចុម! ចែកផ្លូវគ្នាមិនបានប៉ុន្មាន អ្នកគាំទ្រសង្ស័យ Weir កំពុងមានទំនាក់ទំនងជាមួយតារាស្រីរូបនេះ!(មានរូបភាព)

ជាការពិតណាស់ ក្រោយពេលដំណឹងបែកបាក់ស្នេហារវាងតារាសម្ដែងថៃល្បីឈ្មោះលោក Weir  និង Bella Ranee ទម្លាយចេញមក មហាជននិងហ្វេនៗជាច្រើនពិតជាសោកស្ដាយ សូម្បីអ្នកសិល្បៈជាច្រើនក៏នឹកស្មានមិនដល់ផងដែរ។

យ៉ាងណាមិញថ្វីត្បិតតែ តារាស្រី Bella បានចេញមុខបកស្រាយថាការបែកបាក់នេះ មិនមែនដោយជនទី៣ក៏ពិតមែន តែថ្មីៗនេះអ្នកគាំទ្រជាច្រើនបាននាំគ្នាសង្ស័យ តារាប្រុស Weir កំពុងតែមានទំនាក់ទំនងស្និតស្នាលជាមួយតារាស្រី Ploy Pattrakorn ក្រោយពេលឃើញលោក បង្ហោះរូបភាព និងបញ្ជាក់ឈ្មោះអ្នកថតដោយតារាស្រីរូបនេះផងដែរ។

After Footer (Active) - damrei Mr1 Zone2

គួរបញ្ជាក់ផងដែរថា លោក Weir និងតារាស្រី Ploy Pattrakorn ធ្លាក់សម្ដែងរឿងជាមួយនិងគ្នាកាលពីពេលកន្លងទៅ ហើយទើបតែថ្មីៗនេះ ហាក់បីដូចជាមានសកម្មភាពស្និតស្នាល ជាហេតុធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនសង្ស័យដូច្នេះ៕​

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី