តារាក៏មាន Crush ដែរ! តួឯកប្រុសរូបនេះហើយដែរ Aff លួចពេញចិត្តរហូតមិត្តភក្ដិនាំគ្នាបង្អាប់លេងគ្រប់គ្នា!!

កុំថាឡើយតែអ្នកគាំទ្រស្រីៗដែលមានCrush ជាអាយដលចម្រៀងឬតារាសូម្បីតែតារាដូចគ្នាក៏មានតារាក្នុងដួងចិត្តលួចស្រលាញ់តាមដានស្នាដៃការសម្ដែងរបស់ពួកគាត់ជាប់ជានិច្ចផងដែរ។ដោយតារាដែលមាន Crush ដែរនោះគឺមានតួឯកស្រីអ្នកម្ដាយកូនមួយនាង Aff Taksaorn ដែលតែងតែបង្ហាញការគាំទ្រនិងការពេញចិត្តទៅដល់តារាក្នុងដួងចិត្តរបស់នាង។

ហើយតារាប្រុសដែលតួឯកស្រីរម្យទមនាង Aff បង្ហាញការគាំទ្រនិងក្ដីស្រលាញ់ដល់នោះក៏គឺតួឯកប្រុសដ៏ល្បាញល្បីរបស់កូរ៉េខាងត្បូងលោក Gong Yoo។ ថ្វីត្បិតតែមិនបានជួបផ្ទាល់តែ Aff ក៏តែងបង្ហោះជួយផ្សព្វផ្សាយរឿងដែលតារាប្រុសនេះសម្ដែង ថែមទាំងចូលទៅ Comment និងតាមមើល IG របស់តួឯកប្រុសរូបនេះផងដែរ។ មិត្តភក្ដិរបស់ Aff សុទ្ធតែដឹងថា Aff ចូលចិត្ត Gong Yoo ដូចច្នេះហើយកាលពីថ្ងៃខួបកំណើតរបស់នាងនាពេលថ្មីៗកន្លងទៅនេះបាននាំគ្នាមក Surprise នាងដោយតុបតែងខ្លួនជា Gong Yoo មកដល់ផ្ទះនាងទៀតផង។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ