ពិតជាស្រស់ស្អាតខ្លាំងសម្រាប់ឈុតរាត្រីស្រមោសរដែលក្រុមការងារ Miss Grand Cambodia បានត្រៀមជូនបវរកញ្ញាឯកកម្ពុជា 2021!

ការប្រឡងប្រជែងជ្រើសរើសបវរកញ្ញាឯករបស់ Miss Grand International 2021 ដែលរៀបចំនៅទីក្រុងបាងកកប្រទេសថៃ និងមានបេក្ខភាពចូលរួមមកពីបណ្តាលប្រទេសជាច្រើនរូប ហើយក៏មានបវរកញ្ញាឯករបស់ប្រទេសកម្ពុជាយើងផងដែរ។

កញ្ញា ប៉ូ គឹមថេងសុតធីតា ដែលជាបវរកញ្ញាឯកតំណាងអោយប្រទេសកម្ពុជាយើងក្នុងការចូលរួមប្រកួតប្រជែងនៅលើឆាកអន្តរជាតិក្នុងកម្មវិធីប្រឡងប្រជែងជ្រើសរើសបវរកញ្ញាឯក Miss Grand International 2021 នៅលើទឹកដីប្រទេសថៃ។

After Footer (Active) - damrei Mr1 Zone2

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមការងាររបស់ Miss Grand Cambodia បានបង្ហាញនូវម៉ូតឈុតរាត្រីស្រមោសរដែលបានត្រៀមទុកជូនបវរកញ្ញាឯកកម្ពុជាយើងគ្រង សម្រាប់ការប្រកួតប្រជែងវគ្គបន្ត ប្រសិនជាគាត់អាចចូលទៅដល់ Top 10 ដែលនឹងប្រារព្ធធ្វើឡើងនៅក្នុងពេលឆាប់ៗនេះ៕