១០ លំដាប់តារាស្រីដែលមានចង្កេះតូច ស្តើងដូចអត់ពោះវៀនបំផុតប្រចាំវង្វង់សិល្បៈ

តារា​ស្រី​១០​រូបចង្កេះ​តូច​បំផុត​ក្នុង​វិស័យ​សិល្បៈ ​​ដែល​ត្រូវ​បាន​អ្នក​គាំទ្រ​សួរ​ឥត​ឈប់​ឈរ​ថា​ ញ៉ាំ​អី​បានចង្កេះ​តូច​យ៉ាងនេះ? តោះទៅមើលទាំងអស់គ្នា ថាមានតារាស្រីរូបណាខ្លះ ។

លំដាប់ទី ១០

After Footer (Active) - damrei Mr1 Zone2

ចាប់ផ្តើមជាមួយតួឯកស្រីដែលមានចង្កេះតូចសើង Kwan Usamanee ដែលមានចង្កេះទំហំ ២៤ អ៊ីញ នាងបានបង្ហើបថាការរក្សារាងឱ្យបានល្អ មិនមែនត្រឹមតែជាតារានោះទេ ប៉ុន្តែ​នារីៗគួរ​ថែរក្សា​រាង​ខ្លួនឯងឱ្យ​បាន​សម​នឹង​ទម្ងន់​ ព្រោះវាមិនត្រឹមតែធ្វើឲ្យយើងសុខភាពល្អទេ ថែមទាំងស្អាតទៀតផង ។

លំដាប់ទី ៩

បន្តជាមួយតួឯកស្រី Pat Napapha ដែលមានចង្កេះទំហំ ២៣ អ៊ីញ ដែលនាងពេញចិត្តខ្លាំងមិនគិតថាស្គមពេកទេ ព្រោះសមាមាត្រនឹងរូបរាងរបស់នាង ។ Pat បានបង្ហើបថា បើនាងមិនមែនជាតារាប្រហែលនាងមិន​បាន​ថែរក្សា​រាង​ឱ្យ​បាន​ល្អ​បែបនេះទេ ហើយចង្កេះ​នាង​តូច​នោះ​គឺ​បានមកពីការ​ហាត់ប្រាណ​ជា​ប្រចាំ។

លំដាប់ទី ៨

តារាស្រីដ៏ស្រស់ស្អាត Yaya Urassaya ក្រៅពីមានកម្ពស់ ១៧៤ សង់ទីម៉ែត្រ ថែមទាំងមានរាងស្លីមស្អាតទៀតជាមួយនឹងចង្កេះទំហំ ២៣ អ៊ីញ នាងបានប្រាប់ថានាងមើលថែខ្លួនឯងណាស់ ទាំងការហាត់ប្រាណទៀងទាត់ នឹងយកចិត្តទុកដាក់លើការហូបចុកទៀត ។

លំដាប់ទី ៧

Apple the Star ស្រីស្អាតប្រចាំកម្មវិធី The Star 7 ចង្កេះរបស់នាងត្រូវបានចាត់ថាជានារីដែលមានចង្កេះតូចខ្លាំងជាមួយទំហំ ២២.៥ អ៊ីញ រហូតមានអ្នកសួរថា រាល់ថ្ងៃញ៉ាំអ្វីឬអត់?

លំដាប់ទី ៦

តួឯកស្រីលំដាប់វាល់លាន Mai Davika ដែលគ្រប់គ្នាទទួលស្គាល់ថា នាងមានចង្កេះតូចស្ដើងស្លៀកអ្វីក៏មើលទៅល្អឥតខ្ចោះ ជាមួយនឹងចង្កេះទំហំ ២២.៥ អ៊ីញ ដែលអាថ៌កំបាំងរបស់នាងគឺហាត់ Hunt Hoops ឬយើងហៅថាបង្វិលកងជុំវិញចង្កេះជាប្រចាំ។

លំដាប់ទី ៥

តួឯកស្រីមុខស្រទន់ Mew Nittha ដែលពេលនេះបានក្លាយជាអ្នកម្តាយទៅហើយ ដែលទោះជាឆ្លងទន្លេរួចមកហើយមែន ពិតណាស់កាលនាងស្គមមានចង្កេះទំហំ ២២ អ៊ីញ ដូច្នេះហើយ យើងសង្កេតឃើញយ៉ាងច្បាស់ថា ទោះបីជានាងមានផ្ទៃពោះក៏ដោយ នាង​នៅ​តែ​មើល​ទៅ​ស្អាត​ដូច​កាលនៅចង្កេះ​តូចដែរ ។

លំដាប់ទី ៤

Pattie Ungsumalynn តារាស្រីមុខក្មេងរហូត​​ ត្បិតជានារីតូចល្អិតប៉ុន្តែឃើញបែបនេះ នាងបានងាកមកហាត់ប្រាណដើម្បីសុខភាព ដោយមានទំហំចង្កេះ ២២ អ៊ីញ អាចនិយាយបានថានាងជាស្រីតូចច្រឡឹង ហើយអាថ៌កំបាំងចង្កេះតូចរបស់នាងគឺការបង្វិលកងជុំវិញចង្កេះនោះឯង ។

លំដាប់ទី ៣

Bebe Thanchanok អាយដលសំណព្វចិត្តអ្នកចូលចិត្តហាត់ប្រាណ ដែលកាលពីមុននាងមានមាឌតូចស្រាប់ទៅហើយ តែពេលងាកមកហាត់ប្រាណជាក់លាក់ នាងមិនត្រឹមមានសាច់ដុំតឹងណែនទេ ចង្កេះក៏មានទំហំត្រឹមតែ ២១ អ៊ីញដែរ ។

លំដាប់ទី ២

Toey Jarinporn តារា​ថៃ​សំណព្វ​ចិត្ត​យុវជនសម័យ​ថ្មី ដែល​ឃើញ​ខ្លួន​តូច​បែប​នេះប៉ុន្តែនាងមានទំហំចង្កេះ ២០ អ៊ីញ ចង្កេះស្ដើងនិងរាងតូចណាស់ ។

លំដាប់ទី ១

មិនជឿក៏ត្រូវតែជឿថា អ្នកម្តាយកូនភ្លោះដូចជា Margie Rasri គឺជានារីដែលមានចង្កេះស្ដើង រាងតូចច្រឡឹង ចង្កេះត្រឹមតែ ១៩ អ៊ីញប៉ុណ្ណោះ ៕

ប្រភព៖ Siam