ទើបតែប្រកាសថាខ្លួនចូលប្រលូកក្នុងវិស័យ cactus មិនយូរប៉ុន្មាន សម្រាប់តារាស្រីល្បីឈ្មោះប្រចាំប្រទេសយ៉ាង Aum Patcharapa ប៉ុន្ដែសូមជម្រាបថាមួយដើមៗរបស់នាងគឺថាស្រស់ស្អាតទាំងអស់ ដូចជាដើមដែលនាងទើបនិងទទួលបានថ្មីៗនេះ និងទើបតែផុសនៅក្នុង IG
ថែមទាំងពិសេសទៀតផង ព្រោះថាជាដើមធំៗនិងជាកាដូសម្រាប់ថ្ងៃកំណើតដែលលោកប៉ាអ្នកម៉ាក់ទិញអោយ ដោយ Aum បានប្រាប់ថាត្រូវរងចាំយូរណាស់ទម្រាំតែបាន ដល់ថ្នាក់គាត់មិនយល់ថាដើមអីថ្លៃយ៉ាងនិងតែក៏គួអោយស្រលាញ់ក្នុងការដែលទិញអោយកូនស្រី Aum បានទាំងដាក់ថេក IG របស់លោកប៉ាផងដែរ
“ដើមធំៗជាកាដូក្នុងថ្ងៃកំណើតដែលបានពីលោកប៉ាអ្នកម៉ាក់ រងចាំយូរណាស់ទំរាំតែបាន ប៉ាម៉ាក់ឆ្ងល់ហើយប្រាប់ថាដើមស្អីថ្ងៃយ៉ាងនិង រូបរាងប្លែងៗ ប៉ុន្ដែចុងក្រោយក៏ព្រមទិញអោយ សូមអគុណណាចា @c.voravut ចំណែកដើមដែលមានផ្កាគឺបង Pae អោយក្នុងថ្ងៃកំណើតអគុណណាចាបង”
អត្ថបទដោយ : នីត្តា