ជាការពិតណាស់កាលពីពេលថ្មីៗកន្លងទៅនេះ មានលេចលឺព័ត៌មានជាច្រើនបានចុះផ្សាយថា តារាស្រី Kim Berley និង តារាប្រុស Mark Prin មានគម្រោងដឹកដៃគ្នាចូលរោងការនៅឆ្នាំក្រោយនេះ ជាហេតុធ្វើឲ្យហ្វេនៗគ្រប់គ្នាចង់ឃើញការបកស្រាយរបស់អ្នកទាំងពីរយ៉ាងខ្លាំងផងដែរ។
ជាក់ស្ដែងថ្មីៗនេះ ឆ្លៀតក្នុងឱកាលចូលរួមក្នុងកម្មវិធីគម្រប់ខួប ២៩ ឆ្នាំ Smooth E 29th Anniversary Presents «Top Fans 2021 Baby Face Club Thailand» តារាស្រីរូបនេះក៏បានចេញមុខបំភ្លឺទៅកាន់អ្នកកាសែតយ៉ាងថា នាង និង គូស្នេហ៍ពុំទាន់មានគម្រោងរៀបការនៅឆ្នាំក្រោយនេះនោះទេ យ៉ាងហោចណាស់ក៏អាច ២ ឆ្នាំទៅមុខទៀតដែល។
ក្រោយពេលលឺបែបនេះ ហ្វេនៗនិងមហាជនជាច្រើនអស់ការសង្ស័យ តែគ្រប់គ្នាក៏សង្ឃឹមថាតារាស្រីរូបនេះ និងគូស្នេហ៍ឆាប់រកឃើញថ្ងៃពិសេសរបស់ខ្លួនឆាប់ៗនេះផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី