ជាការពិតណាស់ បើគិតមកទល់និងពេលនេះ តារាសម្ដែងប្រុសរូបសង្ហាលោក Mario Maurer និង តារាស្រីរូបស្រស់ Junji Junjira មានទំនាក់ទំនងស្នេហានិងគ្នាអស់រយៈពេលជាង៧ឆ្នាំហើយ ហើយមហាជននិងហ្វេនៗជាច្រើនកំពុងតែ ទន្ទឹងរង់ចាំមើលថ្ងៃមង្គលរបស់អ្នកទាំងពីរផងដែរ។
ជាក់ស្ដែងថ្មីៗនេះ តារាប្រុសរូបនេះ ក៏បានដាច់ចិត្តបញ្ចេញមតិទៅកាន់អ្នកគាំទ្រ ដែលចង់ឲ្យលោកនិងគូស្នេហ៍ឆាប់ចូលរោងការយ៉ាងដូច្នេះថា៖
«គ្រប់គ្នាចង់ឃើញលោកមានថ្ងៃពិសេសឆាប់ៗ តែចំពោះលោកមិនទាន់ប្រញាប់ពេកនោះទេ លោកដឹងថារឿងរៀបការ វាជាចំណែកមួយដ៏ធំនៅក្នុងជីវិត តែមិនមែនពេលនេះទេ គឺលោកចង់សន្សឹមៗដូចពេលនេះសិន ហើយណាមួយគ្រួសារទាំងសងខាងក៏មិនបានបង្ខំអ្នកទាំងពីរនោះដែរ»
ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនគ្មានអ្វីក្រៅពីទន្ទឹងរង់ចាំនោះទេ ព្រោះពេលនេះតារាប្រុសរូបនេះ មិនទាន់មានគម្រោងចូលរោងការជាមួយគូស្នេហ៍នៅឡើយនោះទេ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី