គូនេះមែនទែនហើយ! តួឯកប្រុសមានប្រជាប្រិយភាពក្នុងរឿងភាគថៃលោក Boy Pakorn ក្រោយប្រកាសប្រាប់ថារូបលោកពិតជាលួចពេញចិត្តតារាស្រីម្នាក់នោះ ពេលនេះទាំងគូមានរូបគូឲអ្នកគាំទ្របានឃើញហើយ។
ដោយនេះជារូបភាពនៅឯព្រលានយន្ដហោះមួយកន្លែងរបស់អ្នកទាំងពីរ ដែលត្រូវបានអ្នកគាំទ្រថតបានរ មិនដឹងថាទាំងគូនាំគ្នាធ្វើដំណើរទៅលេងនៅឯណាទៀតទេ។ ព្រោះមុននេះតារាស្រលាញ់គ្នាថ្មីថ្មោងគូនេះក៏ទើបតែបាននាំគ្នាទៅលេងសមុទ្រមកហើយទោះមិនមែនរូបគូតែក៏មានរូបក្នុងកន្លែងកំសាន្ដតែមួយផងដែរ។ ហើយតារាស្រីដែលលោក Boy បានសារភាពស្រលាញ់និងកំពុងនិយាយដល់នោះក៏គឺអ្នកចម្រៀងស្រីនាង Faye FFK។ លោក Boy ធ្លាប់និយាយសសើររូបនាងថាជាមនុស្សដែលមិត្តទាំងចិត្តល្អ គួរឲស្រលាញ់និស្ស័យគួររាប់អានមុនពេលដែលមានពត៌មានទាំងគូទាក់ទងគ្នាដូចនេះ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ