ហ្វេនណាមិនច្រណែន! ខាន់ ជេមស៍ លេងសុទ្ធតែបញ្ចុកបាយភរិយានៅមុខបងប្អូនជាច្រើនយ៉ាងផ្អែមល្ហែមបែបនេះ!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា បច្ចុប្បន្ននេះតារាចម្រៀងល្បីឈ្មោះលោក ខាន់ ជេមស៍ កំពុងតែសាងគ្រួសារយ៉ាងមានសុភមង្គល ហើយកន្លងមកលោកតែងតែបង្ហាញសកម្មភាពក្នុងគ្រួសារ ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយរំភើបចិត្តយ៉ាងខ្លាំង។

ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញវីដេអូមួយ ដែលតារាចម្រៀងប្រុសរូបនេះបានបង្ហោះ ជាមួយសកម្មភាពលោកញាំបាយបណ្ដើរបញ្ចុកបាយភរិយាបណ្ដើរ នៅមុខបងប្អូនជាច្រើន មើលទៅពិតជាផ្អែមល្ហែមខ្លាំងណាស់។

មិនត្រឹមតែប៉ុនណោះ​ តាមរយៈវីដេអូនោះ មហាជននិងហ្វេនៗជាច្រើនក៏កាន់តែសរសើរតារាចម្រៀងរូបនេះ ពិតជាស្វាមីដ៏ល្អ ដែលភរិយាគ្រប់រូបប្រាថ្នាចង់បានពិតមែន៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី