តាំងពីមានសង្សាមកទៅជាអញ្ចឹងអស់…Boy Pakorn ធ្វើអោយអ្នកផ្ទះឆ្ងល់និងមិនអស់ចិត្តថាលួចទៅដើរលេងនៅកោះជាមួយ Fay តាំងតែពីពេលណា!! មានរូបភាព
ក្រោយពីតារាសម្ដែងប្រុសអារម្មណ៍ល្អយ៉ាង Boy Pakorn បានចេញមកទទួលថាខ្លួនកំពុងតែសិក្សាមើលចិត្តជាមួយនិងតារាចម្រៀង Faye FFK ក៏ត្រូវបានទទួលការចាប់អារម្មណ៍និងតាមដានកាន់តែខ្លាំងឡើង ព្រោះមួយរយៈនេះអ្វីៗក៏អាចធ្វើអោយបេះដូងពេញទៅដោយពណ៌ផ្កាឈូកដែរ
ដោយមុននេះក៏ទើបនិងឃើញរូបភាពផ្អែមល្ហែម ខណៈពេលដែរ Boy បានទៅទទួល Faye នៅព្រលានយន្ដហោះ រហូតធ្វើអោយគ្រប់គ្នាកើតកាសង្ស័យថា ទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរបានឈានទៅមួយទៀតហើយ ហើយនៅមានអ្នកអះអាងថាឃើញអ្នកទាំងពីរ check in នៅកោះក្របីជាមួយគ្នាទៀតផង
ជាក់ស្ដែង Boy បានថតសារដែលប្អូនប្រុស Phat Chatborirak ឆាតមកសួរថា “ហ៊ើយ Boy ទៅកោះក្របីមែនទេ” ដោយសាម៉ីខ្លួនបានឆ្លើយតបខ្លីៗព្រមជាមួយនិងសំណើច “អត់ទេ 55555”
បន្ទាប់មក Boy នៅមានសរសេរឃ្លាដើម្បីកាត់ពាក្យផ្សេងៗទៀតថា “អើ យើងនៅផ្ទះជាមួយគ្នាឬអត់ @cmcamel #ដេកក្រៀមកំពិតនៅផ្ទះចាគ្រប់គ្នា”
អត្ថបទដោយ : នីត្តា