អស់រយៈពេលជាច្រើនឆ្នាំហើយ ដែលអតីតតារាស្រី វ៉ាង ស្រីណូ បានឃ្លាតឆ្ងាយពីសិល្បៈ តែមហាជនជាច្រើននៅតែចាប់អារម្មណ៍នាងតាមរយៈការបង្ហោះខ្លួនក្នុងបណ្ដាញសង្គម និងជីវិតរស់នៅដ៏សុីវិល័យរបស់នាងផងដែរ។
ជាក់ស្ដែងងាកទៅចាប់អារម្មណ៍ទេពកោសល្យសិល្បៈរបស់នាងវិញ ថ្វីត្បិតតែចាកឆ្ងាយយូរឆ្នាំក៏ពិតមែន តែថ្មីៗនេះនាងបានបង្ហោះវីដេអូក្នុងសកម្មភាពនាងច្រៀងលេងនៅក្នុងកម្មវិធី តែស្ដាប់ទៅពិតជាពិរោះ សូម្បីតែអ្នកស្ដាប់នៅជុំវិញខ្លួនក៏នាំគ្នាទះដៃ និងភ្ញាក់ផ្អើលពីសមត្ថភាពនាងយ៉ាងខ្លាំងផងដែរ។
មិនត្រឹមតែប៉ុនណោះ តាមរយៈវីដេអូនោះ មហាជនជាច្រើនបាននាំគ្នាសរសើរតារាស្រីរូបនេះ ទោះបីឃ្លាតឆ្ងាយពីសិល្បៈយូរឆ្នាំ តែទឹកដមសម្លេងនៅតែពិរោះមិនចាញ់កាលពីមុននោះទេ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី