បង្ហាញមុខតារាស្រីក្នុងសិល្បៈថៃទាំង៨រូបមានសមត្ថភាពរួមនឹងបទពិសោធន៍ សម្រេចជោគជ័យក្នុងវិស័យសម្ដែងហើយក៏បន្ដក្លាយខ្លួនធ្វើជាអ្នកដឹកនាំរឿងថែមទៀត។ ដោយការដឹកនាំការសម្ដែងមួយៗមិនត្រឹមតែទាមទារនូវបទពិសោធន៍ការសម្ដែងល្អដឹងពីចំណុចតូចៗនៃរឿងទាំងមូលនោះទេ តែក៏ត្រូវតែហ៊ានប្រថុយនឹងការខាតបង់ផងដែរ។ ហើយតារាស្រីទាំង៨ខាងក្រោមនេះក៏ហ៊ានប្រថុយសម្រេចចិត្តដឹកនាំរឿងភាគថ្មីៗឲអ្នកគាំទ្របានទស្សនា ដោយពួកនាងបានប្រើប្រាស់បទពិសោធន៍ជាតារាជើងចាស់របស់ខ្លួនដើម្បីរើសតួអ្នកសម្ដែងនិងទីកន្លែងដែលសាកសម មានប្រជាប្រិយភាពទាក់ទាញអ្នកគាំទ្រនិងមានថវិការក្នុងការចាយវាយមុននឹងរឿងបានជោគជ័យទទួលបានចំណូលវិញផងដែរ។
តារាស្រីនាង Anne Thongprasom
សរុបទៅនាពេលកន្លងមកនេះតារាស្រីជើងចាស់ទាំង៨ដួងសុទ្ធតែសម្រេចបានជោគជ័យលើវិស័យជាអ្នកដឹកនាំរឿងរបស់ខ្លួនជាពិសេសតារាស្រីនាង Anne Thongprasom ដែលចេញរឿងភាគថ្មីមួយរឿងសុទ្ធតែមានអ្នកចាំតាមដានទស្សនា។ ចង់ដឹងថាមានតារាស្រីដួងណាខ្លះទៀតនោះតោះមកមើលរូបខាងក្រោមនេះទាំងអស់គ្នា៖
តារាស្រីនាង Aom Phiyada
តារាស្រីនាង Ning Panita
តារាស្រីនាង May Fuangarom
តារាស្រីនាង Noi Butsakorn
តារាស្រីនាង Donut Manatsanun
តារាស្រីនាង Jui Warattaya
តារាស្រីនាង Nok Sinjai
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ