ហៃសូ Pok ជូនពរថ្ងៃកំណើត Aum Patcharapa ផុសរូបថតគូរមួយសន្លឹកណាក៏ធ្វើអោយគេបង្អាប់ដែរ! មានរូបភាព

កាន់តែទាក់ទងយូរប៉ុណ្ណាក៏កាន់តែមានរូបភាពផ្អែមល្ហែមរបស់គូរស្នេហ៍តារាស្រី Aum Patcharapa និងកំលោះហៃសូអ្នកមាន Pok-Phannawong កាន់តែច្បាស់លាស់ឡើងរឿយៗដោយមុននេះក៏ទើបគម្រប់ខួបស្នេហា 4ឆ្នាំ រួមទាំងឱកាសជាក់ស្ដែង ដែលហៃសូ ចេញមកផុសរូបគូរជាមួយម្ចាស់ចិត្ត ជាមួយនិងស្ទាយគួអោយស្រលាញ់ៗខណៈពេលដែល Aum ជិះខ្នងរបស់ហៃសូ Pok ជាច្រើនសន្លឹក ហើយឃ្លារបស់ខាងប្រុសក៏មានញ៉ោះតិចៗផងដែរ

“Happy bday อ้วน! May your years be filled with joy, love and success. 4ปีแล้วนะ กินน้อยๆหน่อยจะได้แบกไหวไปนานๆ Love you always weird one” 

ផ្អែមល្ហែមដាក់គ្នាយ៉ាងនេះ ពេលណានិងមានដំណឹងល្អដូចគូរគេផ្សេងទៀតទៅហ្ន

អត្ថបទដោយ : នីត្តា