ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព Mai Davikah ដែលបច្ចុប្បន្ននេះ នាងមិនត្រឹមតែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍សមត្ថភាពសម្ដែងនាងនោះទេ សូម្បីតែរូបសម្រស់និងរូបរាងក៏កាន់តែស្រស់ស្អាតឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។
ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញតារាស្រីរូបនេះ បង្ហាញខ្លួនជាមួយនិងរ៉ូបពណ៍សាច់ឡើងស្រស់ស្អាត ឈរកាច់រាងឡើងឡូយ មើលពិតជាទាក់ទាញ និងសុិចសុីខ្លាំងទៀតផង។
តាមរយៈការគ្រងឈុតនោះផងដែរ ហ្វេនៗជាច្រើន កាន់តែសរសើរតារាស្រីរូបនេះ ពិសេសពេលនាងតែងខ្លួនក្នុងឈុតសុីអារម្មណ៍បែបនេះពិតជាទាក់ទាញខ្លាំងមែនទែន៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី