ហ្វេនណាមិនសង្ស័យបើ សេង មង្គល និង ហ៊ិន ចាន់នីរ័ត្ន កាន់តែផ្អែមល្ហែមនិងគ្នាបែបនេះ!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា មួយរយៈពេលចុងក្រោយនេះ យើងសង្កេតឃើញថា តារាសម្ដែងរូបសង្ហាលោក សេង មង្គល និងពិធីការិនីរូបស្រស់កញ្ញា ហ៊ិន ចាន់នីរ័ត្ន កាន់តែស្និតស្នាលគ្នាខ្លាំងឡើងៗ ធ្វើឲ្យហ្វេនៗជាច្រើនសង្ស័យថាអ្នកទាំងពីរកំពុងមានទំនាក់ទំនងស្នេហានិងគ្នាទៀតផង។

ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញលោក សេង មង្គល បានបង្ហោះរូបភាពជាមួយកញ្ញា ហុិន ចាន់នីរ័ត្ន ខណៈដៃម្ខាងកាន់កាហ្វេ និងដៃម្ខាងទៀតឱបកញ្ញា ហុិន ចាន់នីរ័ត្ន យ៉ាងស្និតស្នាល ហើយថែមទាំងអមជាមួយសារយ៉ាងផ្អែមល្ហែមថា៖

«រសជាតិនៅដដែលទេ តែចម្លែកអ្វីថ្ងៃនេះផ្អែមឈ្ងុយឆ្ងាញ់ខុសពីធម្មតា»

យ៉ាងណាមិញទោះបីជាបច្ចុប្បន្ននេះអ្នកទាំងឧស្សាហ៍បង្ហាញភាពស្និតស្នាលនិងគ្នាក៏ពិតមែន តែអ្នកទាំងពីរមិនទាន់បញ្ជាក់ថាមានទំនាក់ទំនងស្នេហានិងគ្នានោះទេ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី