អ្នកស្រលាញ់សត្វបានយល់! Mai Davika ខូចចិត្តខ្លាំងព្រោះតែពេលនេះកូន….សំណព្វចិត្តឈឺធ្ងន់អាណិតខ្លាំងដល់ថ្នាក់គ្មានកំលាំងចិត្ត…..! មានវីដេអូ
Mai Davika បង្ហាញពីអាការៈ “Nab Dav” កូនឆ្កែជាទីស្រលាញ់មានរបួលដល់ថ្នាក់ត្រូវវះកាត់ អាណិតខ្លាំងណាស់ដល់ថ្នាក់គ្មានកំលាំងចិត្តរឹងមុំាអ្វីទាំងអស់ ហ្វេនៗនាំគ្នាផ្ញើរកំលាំងចិត្តព្រោងព្រាត
ធ្វើអោយចិត្តរបស់ម្ដាយយ៉ាង Mai ស្ទើរតែដាច់ខ្យល់នៅពេលកូនសំណព្វយ៉ាងអូន Nab Dav កូនឆ្កែជាទីស្រលាញ់មានរបួសត្រូវចូលវះកាត់ត្រង់ជើង ហើយរក្សាព្យាបាលអាការៈយ៉ាងយកចិត្តទុកដាក់ រឿងនេះ Mai មានការបារម្ភជាខ្លាំងចាំមើលថែមិនព្រមឃ្លាតឆ្ងាយទេ
ដោយជាក់ស្ដែង Mai បានផុសរូបភាពរបស់កូនឆ្កែសំណព្វចិត្តឈ្មោះ Nab Dav ដែលមានរបួសនៅក្នុង twitter ឈ្មោះ Davika Hoorne ព្រមអមជាមួយនិងឃ្លាថា “អាណិតកូនណាស់ ម៉ែគ្មានសល់អ្វីទាំងអស់កំលាំងចិត្តកំលាំងកាយ…..មិនគិតទេថារឿងនេះនិងកើតឡើង….ពីយប់មិញធ្ងន់ធ្ងរខ្លាំងពិតមែន ដឹងភ្លាមថា Nab Dav ឈឺខ្លាំងណាស់តែក៏ទ្រាំណាស់…ហឹសៗៗៗ”
ធ្វើអោយអ្នកគាំទ្រ ដែលចូលមកផ្ដល់កំលាំងចិត្តអោយទាំង Mai ហើយនិង Nab Dav ជាច្រើន សូមអោយជាសះស្បើយឆាប់ៗហើយចំណែកឯម៉ាក់ Mai ក៏ចូលទៅឆ្លើយតបអ្នកគាំទ្រព្រមទាំងអគុណគ្រប់ការព្រួយបារម្ភផងដែរ
អត្ថបទដោយ : នីត្តា